ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ឯកឧត្ដម​ ជាវ​ តាយ​ អញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុងសរសៃដែក ប្រវែង​ ១.៨០៨ម៉ែត្រ នៅស្រុកកំពង់ត្រាច
Mon,11 October 2021 (Time 07:24 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 10នាក់)


ខេត្តកំពត:នៅថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០២១​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុងសរសៃដែក ប្រវែង​ ១.៨០៨ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ត្រាចទីមួយ ឃុំកំពង់ត្រាចខាងកើត​ ស្រុកកំពង់ត្រាច​ ខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត កងកម្លាំងទាំងបីប្រភេទមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុកកំពង់ត្រាច និងប្រជាពលរដ្ឋផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្ដម​ ជាវ​ តាយ​ ចាត់ទុកការសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែនេះពិតជាមានសារៈសំខាន់ចាំបាច់ខ្លាំងណាស់ ព្រោះថាជាផ្លូវចូលទៅកាន់រមណីយដ្ឋានទេសចរណ៍ ភ្នំកំពង់ត្រាច ដែលជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ នឹងមានភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ ដែលមកលេងកម្សាន្តច្រើនកុះករ។ម្យ៉ាងវិញទៀតក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្ដមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់អាជ្ញាធរស្រុកនិងប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ ត្រូវរួមគ្នាថែរក្សាផ្លូវនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឲ្យបានយូរអង្វែង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកណ្ដាល បើកកិច្ចប្រជុំសាមញ្ញ លើកទី២៩ អាណត្តិទី៣ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិ​ទបញ្ចប់​យុទ្ធនាកា​រចាក់វ៉ាក់សាំងការ​​ពារជំងឺកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមា​នអាយុ១​៨ឆ្នាំឡើងទៅ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តតាកែវ ញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ​លិត​ផល​ខូចគុណ​ភាព និងហួស​កាលបរិច្ឆេទ​សរុបមា​នចំនួន៥៣.៤០១គីឡូក្រាម ត្រូវ​បា​នមន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមាន​ជ័យ ពិនិត្យ​រកឃើញរួច​ដក​ហូតពី​អាជីវករ ដាក់តាំងលក់ នៅ​ផ្ទះ​និងតូប (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញ​ចុះសាកសួរសុខទុក្ខ និងនាំ​យកអំណោ​យមនុស្សធម៌​របស់កាកបាទ​ក្រហម ជូនដល់ប្រជា​ពលរដ្ឋដែលងាយរង​គ្រោះចំនួន៤៨គ្រួសារ នៅក្នុងស្រុកព្រៃនប់ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1185 នាក់
ម្សិលមិញ :
4083 នាក់
សប្តាហ៍នេះ :
43861 នាក់
ខែនេះ :
146091 នាក់
3 ខែនេះ :
357789 នាក់
សរុប :
3518444 នាក់