ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ក្រុមចល័ត ក្រសួងបានចុះទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៥ គ្រឿង
Mo,28 September 2020 (Time 07:24 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 185នាក់)


ក្រុមចល័ត ក្រសួងបានចុះទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៥ គ្រឿង

ភ្នំពេញ:នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំផ្ទាល់ដោយ ឯកឧត្តម ឯក រដ្ឋ អមដំណើរដោយប្រធានលេខាធិការដ្ឋាន និងសហការការដោយប្រធានស្ថានីយខែលជ័យ ថ្នល់កែង និងប្រាសាទ និងអជ្ញាធរមូលដ្ឋានបានចុះទប់ស្កាត់ និងត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើផ្លូវជាតិលេខ ៦០ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ ឥដ្ឋ ក្បឿង ជី និងដំឡូងមី ចំនួន១៤គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៥គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ០៥តោន ដល់ ២៥តោន។ រថយន្ត ដឹកលើសទម្ងន់កម្រិតកំណត់ទាំងនោះបានពិន័យ និងធ្វើកិច្ចសន្សាដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ថ្នាក់ដឹកនាំក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។
កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង៤ព្រឹក នៅថ្ងៃបន្ទាប់។ប្រភពពីមន្ត្រីសាធារណការ

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6663 នាក់
ម្សិលមិញ :
2214 នាក់
សប្តាហ៍នេះ :
27006 នាក់
ខែនេះ :
99123 នាក់
3 ខែនេះ :
275588 នាក់
សរុប :
3051410 នាក់