ពិធី ប្រកាសផ្លាស់ប្ដូរស្នងការនគរបាលខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ ម៉ែន លី ជំនួសឧត្តមសេនីយ៍ទោ អ៊ុក កុសល
កំពង់ធំ៖ នៅព្រឹកថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២០ នេះ ស្នងការនគរបាល ខេត្តកំពង់ ធំ ត្រូវបានផ្លាស់ប្ដូរជាផ្លូវការ ដោយលោកឧត្តមសេនីយ៍ទោ ម៉ែន លី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកសុខលូអភិបាលខេត្តកំពង់ធំ។
គួជម្រាបថាលោកឧត្តមសេនីយ៍ទោ ម៉ែន លី អតីតជាស្នងការនគរបាលខេត្តឧត្តរមានជ័យត្រូវបានផ្លាស់ប្ដូរមកកាន់ស្នងការនគរបាល ខេត្ត កំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលត្រូវបានផ្លាស់ប្ដូរភារកិច្ច៕ដោយសហការី