ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
សមត្ថកិច្ច ជាច្រេីននាក់កំពុង ស្វែងរកសព ! ស្ត្រីម្នាក់ លង់ទឹកស្លាប់ក្នុងអូរ ពេលលួចឆ្លងដែនពីថៃមកកម្ពុជា
So,20 September 2020 (Time 08:47 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 84នាក់)


ប៉ៃលិន: មកទល់រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នំា២០២០នេះ ស្ត្រីខ្មែរម្នាក់បានលង់ទឹកស្លាប់ នៅក្នុងអូរមួយតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៃភូមិសាស្ត្រខេត្តប៉ៃលិន ក្នុងពេលដែលរូបគាត់រួមជាមួយពលករខ្មែរដទៃទៀត បានលួចឆ្លងដែនពីប្រទេសថៃ មកកម្ពុជាតាមច្រករបៀង ហើយចុះដើរកាត់ទឹកអូរ ដែលកំពុងជន់ហូរខ្មួលខ្មាញ់ ក៏ស្រាប់តែត្រូវទឹកហូរកួចយកទៅ បណ្ដាលឱ្យលង់ស្លាប់បាត់បង់ជីវិត សាកសពមិនទាន់រកឃើញនៅឡើយទេ។

ហេតុការណ៍នេះ បានកើតទ្បើងនា ល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចអូរឈើក្រុំ ឃុំស្ទឹងកាច់ ស្រុលសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ។
ពលករឆ្លងដែនទាំងនោះមានគ្នា ៣នាក់ ពួកគេត្រូវជាម្តាយ ឪពុក កូននឹងគ្នា ដោយបានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ឆ្លងកាត់អូរមួយតាមបណ្ដោយព្រំដែន ប៉ុន្តែស្ត្រីជាម្តាយហែលឆ្លងអូរមិនផុត ក៏ត្រូវស្លាប់ដោយសារលង់ទឹកអូរនោះទៅ។
ក្រោយហេតុការណ៍នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដាក់បញ្ជាឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងយោធាខេត្តចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្វែងរកសាកសពស្ត្រីរងគ្រោះខាងលើ។

ស្រ្តីដែលបានស្លាប់នោះមានឈ្មោះ សេង ស្រីម៉ៅ អាយុ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកប្តីមានឈ្មោះ ឆោ ឆេង អាយុ៤១ និងកូនស្រីមានឈ្មោះ ឆេង ដាណេត អាយុ១៥ឆ្នាំ។ កម្លាំងចម្រុះបានបន្តខិតខំស្វែងរកយ៉ាងសស្រាក់សស្រាំ ទោះបីនៅក្រោមអាកាសធាតុភ្លៀងផង ខ្យល់ផងយ៉ាងណាក៏ដោយ៕ដោយ:សហការី

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីឧទ្យានុរក្ស បន្តចុះដោះ ប្រមូលអន្ទាក់បានជាច្រេីនខ្សែ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំងលក់ ផលិតផលក្លែងក្លាយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនបង្ករម្នាក់ ឧស្សាហ៍ចេញគប់កញ្ចក់ ឡានអ្នក ធ្វេីដំណេីរ តាមផ្លូវពេលយប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ច ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃចុះពិនិត្យទីតាំងដែលលក់ឡេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ ខេត្តប៉ៃលិន ចុះពនិត្យមើលស្ថានភាព ជំនន់ទឹកភ្លៀងនៅ ឃុំ ស្ទឹងត្រង់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1047 នាក់
ម្សិលមិញ :
នាក់
សប្តាហ៍នេះ :
16585 នាក់
ខែនេះ :
81534 នាក់
3 ខែនេះ :
319155 នាក់
សរុប :
2371749 នាក់