ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
សមត្ថកិច្ច ចុះឆែកឆេរ សណ្ឋាគារ មួយកន្លែង ឃាត់ខ្លួនជនជាតិចិន ដែលរស់នៅ ខុសច្បាប់ នៅខេត្តមណ្ឌលគិរី
So,09 August 2020 (Time 08:30 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 386នាក់)


ភ្នំពេញ:សមត្ថកិច្ច ជំនាញ បានចុះឆែកឆេរសណ្ឋាគារមួយកន្លែង ក្នុងខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជនជាតិចិន ដែលចូលមករស់នៅកម្ពុជា ដោយខុសច្បាប់ចំនួន ២២នាក់ ខណៈ១៩នាក់ គ្មានលិខិតឆ្លងដែន។

ការឆែកឆេរបានធ្វើឡើង នៅវេលាម៉ោង ០៨នឹង៣០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលបណ្តាញព័ត៌មាន ទទួលបាន ឲ្យដឹងថា ផែនការងារអន្តោប្រវេសន៍ បានសហការជាមួយ ផែនការងារសន្តិសុខ និងកម្លាំងអធិការដ្ឋាន​នគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោក អ៊ាង សុគន្ធ​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ធ្វើការឆែកឆេរសណ្ឋាគារមណ្ឌលគិរី ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ​ ដែលជនជាតិចិនបានជួល។

កម្លាំងសមត្ថកិច្ច បានរកឃើញជនជាតិចិនចំនួន ២២នាក់​ ក្នុងនោះមានលិខិតឆ្លងដែនចំនួន ០៣នាក់ និង គ្មានលិខិតឆ្លងដែនចំនួន ១៩នាក់និងដកហូតបានវត្ថុតាងច្រើនទៀត។

បច្ចុប្បន្ន ជនជាតិចិនទាំង ២២នាក់ និងសម្ភារខាងលើត្រូវបានជំនាញយករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រងចាំអនុវត្តន៍តាមនីតិវិធី៕ដោយ:សហការី

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីប៉ូលិស ម្នាក់ដកកាំភ្លើងគំរាមបាញ់សម្លាប់ប៉ូលិសដូចគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តទំនើប បោះពួយលឿន ទៅបុកទ្រូងផ្លូវទៀតហើយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីឧទ្យានុរក្ស បន្តចុះដោះ ប្រមូលអន្ទាក់បានជាច្រេីនខ្សែ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំងលក់ ផលិតផលក្លែងក្លាយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនបង្ករម្នាក់ ឧស្សាហ៍ចេញគប់កញ្ចក់ ឡានអ្នក ធ្វេីដំណេីរ តាមផ្លូវពេលយប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2092 នាក់
ម្សិលមិញ :
9812 នាក់
សប្តាហ៍នេះ :
21444 នាក់
ខែនេះ :
77676 នាក់
3 ខែនេះ :
270622 នាក់
សរុប :
2451717 នាក់