ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
លោក បាន ម៉េងទូច មានអំណាចអ្វីបានជាហ៊ានសាងសង់ ភូមិគ្រឹះពុំមាន ច្បាប់អនុញ្ញាត ត្រឹមត្រូវតាមច្បាប់ ?
Do,09 Juli 2020 (Time 12:40 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 197នាក់)


ភ្នំពេញ:អភិបាលខណ្ឌឫស្សីកែវលោក ជាពិសីបានប្រាប់ទៅដល់លោក បាន ម៉េងទូច ដែលត្រូវជាម្ចាស់ការដ្ឋានសាងសង់ ភូមិគ្រឹះដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៨១២ភូមិទួលពពែសង្កាត់ ទួលសង្កែ២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។គឺដើម្បីឱ្យបិតការសាងសង់ជាបណ្ដោះអាសន្នសិនពីព្រោះករណីសាងសង់ភូមិគ្រឹះនេះពុំមានលិខិតអនុញ្ញាតចេញពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅឡើយទេ។

សូមបញ្ជាក់ផងដែរថាលិខិតរបស់ សាលាខណ្ឌឫស្សីកែវដែលចុះ ហត្ថលេខា ដោយលោក អភិបាលខណ្ឌ ដែលអ្នកសារព័ត៌មានយើងទទួលបាននៅ ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២០ នេះមិនតែប៉ុណ្ណោះ ថែមទាំងបានតម្រូវឲ្យម្ចាស់ភូមិគ្រឹះ ខាងលើបំពេញ បែបបទស្នើសុំលិខិតអនុញ្ញាត សាងសង់ឲ្យបានត្រឹមត្រូវពីរដ្ឋបាលខណ្ឌឬ អាជ្ញាធរជាពិសេស រដ្ឋបាល រាជធានីភ្នំពេញ និងជាពិសេសនោះត្រូវរង់ចាំរហូតទទួលបាន លិខិតអនុញ្ញាតសាងសង់និងលិខិតអនុញ្ញាត បើកការដ្ឋានទើបអាចបន្តបើកការសាងសង់បន្តទៅទៀតបាន។

សេចក្ដីណែនាំឃើញអភិបាលខណ្ឌឫស្សីកែវក៏បានព្រមានបន្ថែមទៀតថាក្នុងករណីម្ចាស់ភូមិគ្រឹះនេះមិនព្រមអនុវត្តតាមខ្លឹមសារលិខិតនេះទេរដ្ឋបាលខណ្ឌនឹងចាត់វិធានការដោយមិនទទួលខុសត្រូវនូវការខូចខាតបាត់បង់ផលប្រយោជន៍នោះឡើយ។

ករណីដូច្នេះហើយទើបមានសេចក្ដីអំពាវនាវទៅដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយស៊ើបអង្កេតនិងស្រាវជ្រាវករណីម្ចាស់ភូមិគ្រឹះខាងលើនេះជាបន្ទាន់ផងខណៈពេលដែលម្ចាស់ភូមិគ្រឹះខាងលើនេះកំពុងតែធ្វើការសាងសង់ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ៕ដោយ:សហការី

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីឧទ្យានុរក្ស បន្តចុះដោះ ប្រមូលអន្ទាក់បានជាច្រេីនខ្សែ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំងលក់ ផលិតផលក្លែងក្លាយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនបង្ករម្នាក់ ឧស្សាហ៍ចេញគប់កញ្ចក់ ឡានអ្នក ធ្វេីដំណេីរ តាមផ្លូវពេលយប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ច ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃចុះពិនិត្យទីតាំងដែលលក់ឡេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ ខេត្តប៉ៃលិន ចុះពនិត្យមើលស្ថានភាព ជំនន់ទឹកភ្លៀងនៅ ឃុំ ស្ទឹងត្រង់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
973 នាក់
ម្សិលមិញ :
នាក់
សប្តាហ៍នេះ :
16511 នាក់
ខែនេះ :
81460 នាក់
3 ខែនេះ :
319081 នាក់
សរុប :
2371675 នាក់