ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
សមត្ថកិច្ច បង្រ្កាបល្បែង ទឹកភ្លៀងនៅខេត្តបាត់ដំបង គឺគ្រាន់តែធ្វើឱ្យ បានល្អមើលតែប៉ុណ្ណោះ
So,05 Juli 2020 (Time 06:00 )
ដោយ ៖ កញ្ញារស្មី (ចំនួនអ្នកអាន: 203នាក់)


បាត់ដំបង ៖ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងដែរថានគរបាលខេត្តបាត់ដំបង ឆ្មក់ចុះបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង រឹបអូសបានសម្ភារមួយចំនួនចំណែកមនុស្សវិញ មិនមានការឃាត់ខ្លួនទេ?។ប្រភពបានបន្តទៀតកាលពីវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្រោយផ្សារទំនើប ភូពុយស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង សមត្ថកិច្ច ជាច្រើន បានចុះបង្រ្កាប បនល្បែងទឹកភ្លៀងដុះស្លែមួយកន្លែងប្រចាំខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡាស្នងការរង ផែនការងារនគរបាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរងជំនួយការផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខាងលើនេះ។

ក្នុងកិច្ចប្រត្តិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន សម្ភារៈកែច្នៃទឹកភ្លៀងវិទ្យុទាក់ទងចំនួន៦គ្រឿង, ឆ្នាំងសាក វិទ្យុទាក់ទង ចំនួន៣គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ចំនួន២គ្រឿង។ ចំណែកមនុស្សវិញ សមត្ថកិច្ចមិនមានការឃាត់ខ្លួនទេ ព្រោះ ចុះបង្ក្រាបនោះក្រុមអ្នកលេងទាំងនោះដូចជាមានដំណឹងពីសមត្ថកិច្ចរួចស្រេចដូច្នេះហើយទើបសមត្ថកិច្ចចាប់មិនបាន។

ប្រភពពីប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានមួយចំនួនបានធ្វើការរិះគន់យ៉ាងខ្លាំងថាកន្លងមកទីតាំងល្បែងជាច្រើនកន្លែងនិងកន្លែងលេងភ្នាល់ដាក់ទឹកភ្លៀងដ៍ធំមួយនេះគឺសមត្ថកិច្ចហាក់មើលរំលងនិងពុំមានចំណាត់ការបង្ក្រាបទាល់តែសោះ?។ផ្ទុយទៅវិញការចេញប្រតិបត្តិការបង្ក្រាបខាងលើនេះគឺត្រូវបានគេដាក់ការសង្ស័យថា
គ្រាន់តែធ្វើឱ្យបានល្អមើលតែប៉ុណ្ណោះ។

ករណីដូច្នេះហេីយទេីបប្រជាពលរដ្ឋបានសំណូមពរទៅដល់លោក នេត សាវឿនអគ្គស្នងការ នគរបាលជាតិ និង សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តបាត់ដំបង មេត្តាសេីបអង្កេតឲ្យមានភាពស៊ីជម្រៅខណៈពេលដែលល្បែងស៊ីសងកើតឡើងយ៉ាងរៀលដាលពាសពេញសង្កាត់ក្នុងខេត្តបាត់ដំបង៕ដោយកញ្ញារស្មី

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីឧទ្យានុរក្ស បន្តចុះដោះ ប្រមូលអន្ទាក់បានជាច្រេីនខ្សែ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំងលក់ ផលិតផលក្លែងក្លាយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនបង្ករម្នាក់ ឧស្សាហ៍ចេញគប់កញ្ចក់ ឡានអ្នក ធ្វេីដំណេីរ តាមផ្លូវពេលយប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ច ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃចុះពិនិត្យទីតាំងដែលលក់ឡេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ ខេត្តប៉ៃលិន ចុះពនិត្យមើលស្ថានភាព ជំនន់ទឹកភ្លៀងនៅ ឃុំ ស្ទឹងត្រង់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
961 នាក់
ម្សិលមិញ :
នាក់
សប្តាហ៍នេះ :
16499 នាក់
ខែនេះ :
81448 នាក់
3 ខែនេះ :
319069 នាក់
សរុប :
2371663 នាក់