ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
មេបញ្ជាការយោធា នៅតាមព្រំដែនមុខបន្តចុះផ្សព្វផ្សាយ ច្បាប់បញ្ញតិ បទវិន័យ និងលក្ខន្តិកៈទូទៅនៃកងយោធ ពលខេមរភូមិន្ទដល់កងទ័ព
Do,02 Juli 2020 (Time 04:39 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 99នាក់)


ការចុះផ្សព្វផ្សាយអប់រំដល់កងទ័ព ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្តាលវរសេនាតូចលេខ ៤១១ លេខ៤១២ លេខ៤១៣ និងវរសេនាតូចលេខ៤១៤ ដឹកនាំដោយលោកវរសេនីយ៍ឯក ជុំ សេង មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤១ ទទួលបន្ទុកការងារហ្វឹកហ្វឺន តំណាងអោយឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ព្រមទាំងមានការសម្របសម្រួលដោយលោកវរសេនីយ៍ ឯក ឯម វាសនា មេបញ្ជាការងកងពលទទួលបន្ទុកផ្នែកច្បាប់។

លោកវរសេនីយ៍ឯក ជុំ សេង មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤១ បានផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ០០៣/២០២០ របស់ក្រសួងការពារជាតិស្តីពី វិធានការពង្រឹងអនុវត្ត លក្ខន្តិកៈ បទវិន័យទូទៅ និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ ដើម្បីអោយនាយទាហាន នាយទាហានរង និងពលទាហាន អោយបានដឹងយល់ច្បាស់យកទៅអនុវត្តន៍ប្រកបដោយសីលធម៌ល្អ មានវិន័យ មានសេចក្តីថ្លៃថ្នូររស់នៅក្នុងសង្គម ជម្រុញស្មារតីអោយមានភាពទទួលខុសត្រូវខ្ពស់ នៃតួនាទីភាកិច្ច របស់កងទ័ព អោយខិតខំរៀនសូត្រ ហ្វឹកហ្វឺនបំប៉នជំនាញគ្រប់ប្រភេទ រំលឹកមេរៀនចាស់ៗ មានសុជីវធម៌អំពីការរបៀបគោរពដូចជា៖ ការគោរព ព្រះមហាក្សត្រ ព្រះសង្ឃ អ្នកមានឋានៈបុណ្យស័ក្តិ ថ្នាក់ដឹកនាំមេបញ្ជាការអង្គភាព ចាស់ទុំព្រឹទ្ធាចារ្យ។ល។ ហើយការស្លៀកពាក់ គឺត្រូវអនុវត្តន៍អោយបានត្រឹមត្រូវ ដូចជា៖ការងារប្រចាំថ្ងៃ ចូលកន្លែងធ្វើការ ហ្វឹកហ្វឺន រៀនសូត្រ ពលកម្ម ប្រយុទ្ធ ឬស្លៀកពាក់ក្នុងកម្មវិធីផ្សេងៗ តាមការចាត់តាំងរបស់មេអង្គភាព។

ក្នុងនោះដែរ លោកមេបញ្ជាការ រងកងពល ក៏បានផ្សព្វផ្សាយដល់យោធិន អំពីសេចក្តីណែនាំលេខ ០០៥ របស់ក្រសួងការពារជាតិ ស្តីពីការអនុវត្តទណ្ឌកម្ម ការព្រមាន ការជាប់បញ្ញត្តិ ការស្តីបន្ទោស ការស្តីបន្ទោសដោយលាយល័ក្ខអក្សរ និងការផ្អាកមុខតំណែង។ ព្រមទាំង សេចក្តីប្រកាស លេខ០៥៥ របស់ក្រសួងការពារជាតិ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យ ដើម្បីជម្រុញអោយយោធិន ទាំង ៤វរសេនាតូច ដែលចំណុះអោយកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ បានយល់ដឹងបន្ថែម យកទៅអភិវឌ្ឍន៍អោយក្លាយទៅជាកងទ័ព មានសមត្ថភាពខ្ពស់ មានវិន័យល្អ មានសេចក្តីថ្លៃថ្នូរ គោរពបទបញ្ជា សាមគ្គីភាព ភក្តីភាព ក្លាហានហ៊ានពលិកម្មគ្រប់បែប យ៉ាង គ្រប់កាលៈទេសៈ ក្នុងបុព្វហេតុជាតិមាតុភូមិ។

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ច ចុះឆែកឆេរ សណ្ឋាគារ មួយកន្លែង ឃាត់ខ្លួនជនជាតិចិន ដែលរស់នៅ ខុសច្បាប់ នៅខេត្តមណ្ឌលគិរី (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចោរ ឆក់ដ៏សកម្ម អស់ល័ក្ខត្រូវបាន ម្ចាស់ដេញចាប់ក្របួចបាន ពីរនាក់ ប្រគល់ជូនសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំង អាវុធហត្ថ ឃាត់ខ្លួនជន សង្ស័យជា ស្រីស្អាត ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង កងរាជអាវុធហត្ថខេត្ត កំពង់ឆ្នាំងធ្វើការបង្ក្រាបបទល្មើស ព្រៃឈើបានជា បន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការយោធា នៅតាមព្រំដែនមុខបន្តចុះផ្សព្វផ្សាយ ច្បាប់បញ្ញតិ បទវិន័យ និងលក្ខន្តិកៈទូទៅនៃកងយោធ ពលខេមរភូមិន្ទដល់កងទ័ព (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2657 នាក់
ម្សិលមិញ :
7068 នាក់
សប្តាហ៍នេះ :
25900 នាក់
ខែនេះ :
111869 នាក់
3 ខែនេះ :
303041 នាក់
សរុប :
2116370 នាក់