ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ជនសង្ស័យ មួយក្រុមបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ លួចយកម៉ូតូពេលឃើញ ប៉ូលីស គេចខ្លួនបាត់
Do,04 Juni 2020 (Time 10:20 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 193នាក់)


ភ្នំពេញ៖ ជនសង្ស័យមួយក្រុមដែលមានបក្ខពួកប្រម៉ាណ ៣~៤នាក់ បានធ្វើសកម្មភាពគាស់បន្ទប់ជួលលួចយកម៉ូតូហុងដាឌ្រីស៊េរីឆ្នាំ២០១៩មួយគ្រឿងបានសម្រេចប្រឹងជិះគេចខ្លួន តែត្រូវបានប្រទះជាមួយកម្លាំងសមត្ថកិចខណ្ឌមានជ័យល្បាតបានផ្តួលម៉ូតូរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០នៅបន្ទប់ជួលមួយកន្លែងគ្មានលេខ ដែលស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ស្រ្តីម្នាក់ដែលស្នាក់នៅបន្ទប់ជួលនឹងជាម្ចាស់ម៉ូតូបានរៀបរាប់ទាំងភ័យផងអរផង ថា ខ្លួនមានឈ្មោះ សួន សុខគៀង អាយុ៣៥ឆ្នាំ មុខរបរចុងភៅ ស្នាក់បន្ទប់ជួលខាងលើ ដែលស្ថិត នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ស្រ្តីខាងលើបានបន្តទៀតថា មុនពេលកើតហេតុ នៅក្នុងបន្ទប់មានក្មេងៗ២~៣នាក់រួមនឹងខ្លួនផងដែរ បានសម្រាកលង់លក់ក្នុងដំណេកយ៉ាងស្រួលដូចសព្វដង ប៉ុន្តែទ្វារមិនបានចាក់សោរទេ គ្រាន់តែចាក់កន្លឹះតែប៉ុណ្ណោះ ចំណែកឯម៉ូតូត្រូវបានដាក់ក្បែរគ្រែដូចសព្វដង រីឯលុយចំនួនជាង១៣០០ដុល្លារបានទុកក្នុងកញ្ចប់ថង់លើក្បាលដំណេក។ គាត់បានបន្តទៀតថា មិនដឹងថាជនសង្ស័យទាំងនោះធ្វើសកម្មភាពឆ្កឹះសោរចូលក្នុងបន្ទប់តាំងពីពេលណាទេ ស្រាប់តែឃើញទ្វារចំហរ រីឯម៉ូតូបានបាត់ រួមទាំងលុយផងដែរទើបមានការភ្ញាក់ផ្អើលឆោរឡោរួចក៍បានរាយការជូនសមត្ថកិច្ចភ្លាមៗ។

ក្រោយសមត្ថកិច្ចទទួលបានព័ត៌មានភ្លាមៗកម្លាំងល្បាតនគរបាលខណ្ឌមានជ័យសហការជាមួយនគរបាលមូលដ្ឋានធ្វើការចុះអន្តគមន៍ ល្បាតគ្រប់ច្រកល្ហក ក៏បានប្រះទះឃើញម៉ូតូដែលជនសង្ស័យជិះគេចពីសមត្ថកិច្ច រួចក៏ផ្តួលម៉ូតូចោលនៅក្បែរគំនរសម្រាមរត់គេចខ្លួនបាត់ស្រមោល។

ទោះយ៉ាងណាជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ហើយលុយដុល្លារដែលបាត់មានចំនួន១៣០០ដុល្លារ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ។ បច្ចុប្បន្នសមត្ថកិច្ចនៅបន្តស្រាវជ្រាវកំណត់មុខសញ្ញាយកមកផ្តន្ទាទោសតាមច្បាប់៕ដោយសហការី

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ច ចុះឆែកឆេរ សណ្ឋាគារ មួយកន្លែង ឃាត់ខ្លួនជនជាតិចិន ដែលរស់នៅ ខុសច្បាប់ នៅខេត្តមណ្ឌលគិរី (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចោរ ឆក់ដ៏សកម្ម អស់ល័ក្ខត្រូវបាន ម្ចាស់ដេញចាប់ក្របួចបាន ពីរនាក់ ប្រគល់ជូនសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំង អាវុធហត្ថ ឃាត់ខ្លួនជន សង្ស័យជា ស្រីស្អាត ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង កងរាជអាវុធហត្ថខេត្ត កំពង់ឆ្នាំងធ្វើការបង្ក្រាបបទល្មើស ព្រៃឈើបានជា បន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការយោធា នៅតាមព្រំដែនមុខបន្តចុះផ្សព្វផ្សាយ ច្បាប់បញ្ញតិ បទវិន័យ និងលក្ខន្តិកៈទូទៅនៃកងយោធ ពលខេមរភូមិន្ទដល់កងទ័ព (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1438 នាក់
ម្សិលមិញ :
7068 នាក់
សប្តាហ៍នេះ :
24681 នាក់
ខែនេះ :
110650 នាក់
3 ខែនេះ :
301822 នាក់
សរុប :
2115151 នាក់