នាយខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តក្រចេះនិងនាយផ្នែករដ្ឋបាល ព្រៃឈើស្រុកឆ្លូងបើកដៃឲ្យឈ្មួញ ដឹកជញ្ជូនឈើ តាមតែអំពើចិ
ខេត្តក្រចេះ:ប្រភពពីរមន្ត្រីរាជការដែលធ្វើការនៅក្នុងសាលាស្រុកឆ្លូងសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងដែរថាបច្ចុប្បន្ននេះមេឈ្មួញដុះស្លែដែលគេស្គាល់ឈ្មោះច្បាស់ថា(ចែមុំ)មានទីលំនៅភូមិ អណ្តែងដូន សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ មានឈ្មោះល្បី ខាងកាប់បំផ្លាញនិងដឹកជញ្ជូនឈើគេចព័ន្ធក្នុងខេត្តក្រចេះ ដែលគ្មានសម្ថកិច្ចពាក់ព័ន្ធណាហ៊ានចេញមុខបង្ក្រាបនោះទេ? ។
ប្រភពខាងលើបានបន្តទៀតថាជារៀងរាល់យប់គេតែងសង្កេតឃើញថាមានរថយន្តសាំយ៉ុងជាច្រើនគ្រឿងបានធ្វើការដឹកជញ្ជូនឈើឆ្លងកាត់ស្នាក់ការសមត្ថកិច្ចជាច្រើនតាមដងផ្លូវជាតិលេខ 73 A។ដោយគេដឹងច្បាស់ថារថយន្តដឹកឈើឈ្មោះចែមុំគឺជាឈ្មួញឈើដុះស្លែប្រចាំតំបន់នោះថែមទៀតផង។មិនតែប៉ុណ្ណោះឈ្មោះចែមុំនេះបានដើរអួតអាងតាមទីសាធារណៈថាគាត់បានបង់ប្រាក់ឲ្យសមត្ថកិច្ចពាក់ព័ន្ធតាមស្នាក់ការតាមដងផ្លូវលេខ73Aរួចជាស្រេចអស់ហើយទើបធ្វើការដឹកជញ្ជូនបានដោយសេរី។
ផ្ទុយទៅវិញលោក អឹុង សីុណាង នាយផ្នែករដ្ឋបាលស្រុកឆ្លូងកំពុងតែធ្វើសកម្មភាពដេកឱបដៃបិទភ្នែកម្ខាងដើម្បីប្រមូលយកប្រាក់ពីក្រុមឈ្មួញយ៉ាងបែបពុករលួយបំផុត។បើតាមប្រភពដែលស្និទនិងលោក អឹុង សីុណាងបានឲ្យដឹងដែរថាដោយសារតែគាត់ហ៊ានធ្វើអ្វីៗដូចសព្វថ្ងៃនេះបានគឺដោយសារមានខ្នងបង្អែកដ៏រឹងមាំចាំជួយជ្រោមជ្រែងនៅពីក្រោយខ្នងគឺលោកនួន ពៅរតនា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តក្រចេះតែម្ដងទេីបបណ្ដាលឱ្យនាយផ្នែកព្រៃឈើរូបនេះបើកដៃឲ្យឈ្មួញកាប់បំផ្លាញនិងដឹកជញ្ជូនឈេីតាមតែអំពើចិត្ត។
ប្រភពខាងលើបញ្ជាក់ទៀតថាឈ្មួញឈើរូបនេះ កន្លងទៅធ្លាប់ប្រើអំពើហិង្សាមកលេីអ្នកសារព័ត៌មាននិងមកលេីសមត្ថកិច្ចស្លូតត្រង់មួយចំនួនថែមទៀតផង។
ករណីដូច្នេះហើយទើបមានសេចក្ដីអំពាវនាវទៅដល់លោករដ្ឋមន្ត្រីវេងសាខុនមេត្តាជួយចាត់វិធានការជាបន្ទាន់ខានៈពេលដែលមន្រ្តីរដ្ឋបាលព្រៃឈើខេត្តក្រចេះកំពុងតែបើកដៃឲ្យមានបទល្មើសព្រៃឈើកើតឡើងពេញបន្ទុកដដែល ជាពិសេសសំណូមពរទៅដល់លោកវ៉ាថនអភិបាលខេត្តក្រចេះមេត្តាស៊ើបអង្កេតអោយមានភាពស៊ីជម្រៅខណៈពេលដែលមេឈ្មួញឈ្មោះចែមុំកំពុងតែដឹកជញ្ជូនព្រៃឈើកិចពន្ធយ៉ាងអនាធិបតេយ្យ៕ដោយកញ្ញារស្មី