សមត្ថកិច្ច ខេត្តព្រះវិហារ ចុះបង្ក្រាបទីតាំងសិប្បកម្ម ខុសច្បាប់បង្ក្រាបបានឈើជាច្រើនម៉ែត្រគូប
ព្រះវិហារ:នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២០នេះ លោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហកាជាមួយលោក សេង លាង នាយផ្នែកឆែប និងមានការចូលរួមពីកំលាំងអាវុធហត្ថខេត្តព្រះវិហារបានចុះបង្ក្រាប់ទីតាំងសិប្បកម្មចំនួន ២ កន្លែងនៅ ភូមចំរើន ឃុំ ច្រាច ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោក នួន សុខុម បានប្រាប់ឲដឹងថា៖ ក្រោយពីទទួលបទបញ្ជាពីលោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្មខេត្ត លោកបានរៀបចំក្រុមការងារចុះបង្ក្រាប់ទីតាំងខាងលើនោះ តែក្រុមឈ្មួញសិប្បកម្មឥតច្បាប់ទាំងនោះហាក់បីដូចជាដឹងមុន បានរុះរើម៉ាស៊ីនតាប និងឈើសម្រាប់កែច្នៃធ្វើសិប្បកម្មជាច្រើនម៉ែត្រគូបដឹកចេញតាមគោយន្ដយកទៅលាក់ទុកអស់អស់មួយចំនួនធំ។
លោកបានបន្តថា៖ ក្រោយពីបង្ក្រាប់រថយន្ដដឹកឈើធ្នុងខាងលើនោះ ត្រូវបានបែកការដល់ក្រុមសិប្បកម្ម២កន្លែងខាងលើ ហើយត្រូវបានរុះរើជញ្ជូនតាបនិងឈើចេញអស់ រឺឯម្ចាស់រត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីការបង្ក្រាប់រួចរាល់វត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែនដើម្បីធ្វើតាមនីតិវិធីច្បាប់៕ដោយកញ្ញារស្មី