កម្លាំង សមត្ថកិច្ច រាជធានីភ្នំពេញចុះរៀបចំសណ្ដាប់ធ្នាប់ នឹងរឹតបន្តឹង ច្បាប់ចរាចរណ៍
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៦:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួមមាន លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់ សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គឹម វុត្ថា ប្រធានផ្នែកប្រជាការពារ លោក ម៉ៅ ពោធិ លោក កែម ហេង អនុប្រធានផ្នែកប្រជាការពារខណ្ឌដូនពេញ ចុះអនុវត្តការងារដូចខាងក្រោម៖
១/.ត្រួតពិនិត្យកម្លាំង និងវាស់កំដៅប្រជាការពារខណ្ឌ
២/.រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុនីវង្ស ព្រះសុីសុវត្ថិ ព្រះនរោត្តម ព្រះសុរាម្រិត ១០៦ ១០៨ ១៣ ៨៦ ១០២ ១០៤ ១៥៤ ១៥៤ ផ្លូវជាតិលេខ៥ រង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារ
ជាលទ្ធផល:
-បានចាក់សោរកង់រថយន្ត ០២គ្រឿង ទុកនៅនឹងកន្លែង ស្ទូចរថយន្ត ០១គ្រឿង យកទៅរក្សាទុកនៅអធិការខណ្ឌ និងអប់រំរថយន្តដឹកអ្នកដំណើរនៅនឹងកន្លែងចំនួន ០១គ្រឿង។
-បានចាប់យកម៉ូតូកង់បីឥណ្ឌាចំនួន ០៤គ្រឿង ម៉ូតូរ៉ឺម៉កដឹកឥវ៉ាន់ចំនួន ០១គ្រឿង រថយន្តតាក់ស៊ីចំនួន ០១គ្រឿង និងរទេះលក់ដូរចំនួន ០១គ្រឿង ចតឥតសណ្តាប់ធ្នាប់យកមករក្សាទុកនៅសាលាខណ្ឌ។
៣/.បានចុះប្រមូលសំរាមដែលនៅសេសសល់នៅតាមដេប៉ូសំរាម តាមដងផ្លូវ និងបាញ់ទឹកលាងសម្អាត មាន មហាវិថីព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត សួនលោកតាក្រុមង៉ុយ ផ្លូវឧកញ៉ាស៊ូស៊្រុន វេទិការព្រះអង្គដង្កើ ជុំវិញវិមានឯករាជ្យ។
៤./ចុះរៀបចំសណ្តាប់ធ្នាប់នៅលើសួនច្បារចាប់ពីជីសាងរហូតដល់ផ្សាររាត្រីហាមមិនឱ្យមានការលក់ដូរទៀតទេ។
៥/.បន្តអនុវត្តការចុះផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីអំពីការចូលរួមទប់ស្កាត់ជំងឺរាតត្បាតកូវិដ19 ( COVID19 )តាមគោលដៅសំខាន់ៗទាំង ០៥ គោលដៅ ។ដោយសហការី