បែកធ្លាយរឿង នាយអធិការបឹងទន្លេសាបដាក់ពង្រាយ កូនចៅឱ្យប្រមូល យកប្រាក់ពីអ្នករកស៊ីបទល្មើស បែបពុករលួយ
ខេត្តកំពង់ធំ:បើតាមប្រភពពីប្រជាពលរដ្ឋនៅតាមដងផ្លូវនៅខេត្តកំពង់ធំបានឲ្យដឹងដែរថាបច្ចុប្បន្ននេះមានកុងត្រូលជជុាដូចផ្សិតក្នុងនោះដែរគេឃើញមានកូនចៅរបស់នាយអធិការរដ្ឋានខាងជើងបឹងទន្លេសាប ដើរចាប់រថយន្តដែលដឹកផលអនុផល សម្រេចរបស់ប្រជាពលរដ្ឋជាលក្ខណៈគ្រួសារត្រូវបង់ផាកពិន័យនៅតាមផ្លូវ ហើយប្រាប់ប្រជាពលរដ្ឋថាបង់ផាកវិន័យនេះគឺយកចូលរដ្ឋ។ករណីនេះកើតឡើងកាលពីថ្ងៃទី 5 ខែមិថុនាឆ្នាំ 2020វេលាម៉ោង 10:56នាទី ដែលមានឈ្មោះចាន់រដ្ឋានាយរងផ្នែកជានគរបាល និងឈ្មោះអ៊ុច ប៊ុន លីជានគរបាលស្រុកបារាយណ៏ ។
បើតាមប្រភពខាងលើបានបន្តឱ្យដឹងដែរថាអ្នកទាំងពីរនាក់ដែលដើរធ្វើព្យុះភ្លៀងនៅតាមដងផ្លូវរាល់តែយប់ គឺបំរើការឱ្យលោកអធិការរដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ប្រចាំខេត្តកំពង់ធំតែម្ដង។ប្រជាពលរដ្ឋបានឆ្ងល់ថា តើមានច្បាប់ដើរផាកពិន័យភ្លាមៗនៅតាមចឹញ្ជើមថ្នល់ដែរឬទេ? ឬក៏គ្រាន់តែដាក់ចូលហោប៉ៅ អ្នកដែលជ្រកនៅក្រោមផ្លាកអធិការដ្ថានខាងជើងបឹងទន្លេសាបនោះ?ករណីដូច្នេះហើយទើបប្រជាពលរដ្ឋបានធ្វើការសំណូមពរទៅដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធជាពិសេសអភិបាលខេត្តកំពង់ធំមេត្តាជួយស៊ើបអង្កេតឲ្យមានភាពស៊ីជម្រៅមិនចាប់វិធានការជាបន្ទាន់ផង៕កញ្ញារស្មី