ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
សមត្ថកិច្ច និងមន្ត្រីអាជ្ញាធរ ខេត្តបាត់ដំបង រងការរិះគន់រឿងឃុបឃិត ឲ្យមានល្បែងស៊ីសងខុសច្បាប់កើតឡើង យ៉ាងអនាធិបតេយ្យបំផុត
Do,18 Juni 2020 (Time 10:22 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 93នាក់)


ខេត្តបាត់ដំបង ប្រភពពីប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានភូមិសំរោង២ សង្កាត់អូរចារ ក្រុងបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នល្បែងភ្នាល់ទឹកភ្លៀង និងបៀអាប៉ោងរបស់បុគ្គលឈ្មោះ អួន តាល់ កំពុងដំណើរការយ៉ាងសប្បាយព្រោះមានអ្នកចូលរួមលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ល្បែងភ្នាល់ទឹកភ្នៀងនិងវង់អាប៉ោងក្នុងសង្កាត់អូរចារ ស្ថិតនៅក្រោមការចាត់ចែងពីសំណាក់បុគ្គលម្នាក់ជាមេការឈ្មោះ តាត្នោតជ្រំ ដែលជាបក្ខពួករបស់បុគ្គលឈ្មោះ អួន តាល់។ ចំណែកលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង និងអភិបាលក្រុងបាតដំបង មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់របស់បុគ្គលឈ្មោះ អួន តាល់ និងបក្ខពួកនោះទេ?

តាមសេចក្តីរាយការណ៍ខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ទេនោះគឺបុគ្គលឈ្មោះ អួន តាល់ និងបក្ខពួកមិនអាចបើកល្បែងភ្នាល់ទឹកភ្លៀង ក៏ដូចជាល្បែងបៀអាប៉ោងយ៉ាងពេញបន្ទុកនៅសង្កាត់អូរចារ និងសង្កាត់ផ្សេងៗទៀតនោះទេ។ ប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំងព្រោះរហូតមកដល់ពេលនេះលោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង​ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងរបស់បុគ្គលឈ្មោះ អួន តាល់ និងបក្ខពួកទាល់តែសោះ។ ជាងនេះ ទៅទៀតលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរក្នុងខណៈដែលល្បែងស៊ីសងខុសច្បាប់របស់បុគ្គលឈ្មោះ អួន តាល់ បានរាលដាលកាន់តែខ្លាំងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គមយ៉ាងខ្លាំងថែមទៀតផង។

តាមការបង្ហើបពីប្រភពដែលស្និទ្ធនឹងបុគ្គលឈ្មោះ អួន តាល់ បានឲ្យដឹងថា មានមន្ត្រីធំៗទាំងសមត្ថកិច្ចទាំងអាជ្ញាធរ ទទួលផលប្រយោជន៍ពីបុគ្គលឈ្មោះ អួន តាល់ ទើបបុគ្គលនេះអាចបើកល្បែងស៊ីសងខុសច្បាប់ក្នុងសង្កាត់អូរចារ និងសង្កាត់ផ្សេងៗទៀតស្រេចតែអំពើចិត្ត ។ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ងួន រតនៈ អភិបាលខេត្តបាត់​ដំបង កំពុងបណ្តោយឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុក ដោយមិនខ្វល់ពីអំពើចោរកម្ម និងបទល្មើសផ្សេងៗធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ៕ដោយសហការី

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ច ចុះឆែកឆេរ សណ្ឋាគារ មួយកន្លែង ឃាត់ខ្លួនជនជាតិចិន ដែលរស់នៅ ខុសច្បាប់ នៅខេត្តមណ្ឌលគិរី (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចោរ ឆក់ដ៏សកម្ម អស់ល័ក្ខត្រូវបាន ម្ចាស់ដេញចាប់ក្របួចបាន ពីរនាក់ ប្រគល់ជូនសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំង អាវុធហត្ថ ឃាត់ខ្លួនជន សង្ស័យជា ស្រីស្អាត ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង កងរាជអាវុធហត្ថខេត្ត កំពង់ឆ្នាំងធ្វើការបង្ក្រាបបទល្មើស ព្រៃឈើបានជា បន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការយោធា នៅតាមព្រំដែនមុខបន្តចុះផ្សព្វផ្សាយ ច្បាប់បញ្ញតិ បទវិន័យ និងលក្ខន្តិកៈទូទៅនៃកងយោធ ពលខេមរភូមិន្ទដល់កងទ័ព (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1389 នាក់
ម្សិលមិញ :
7068 នាក់
សប្តាហ៍នេះ :
24632 នាក់
ខែនេះ :
110601 នាក់
3 ខែនេះ :
301773 នាក់
សរុប :
2115102 នាក់