ការរំលោភ បំពានកាន់កាប់ទន្ទ្រានយកដីព្រៃនៅតំបន់ ព្រៃខៀវ ក្នុងភូមិសាស្ត្រស្រុកកោះញែក នៅតែកើតមានឡើងយ៉ាងពេញបន្ទុក ដដែល
ខេត្តបណ្ឌលគីរី: ប្រភពពីសមត្ថកិច្ចមូលដ្ឋានដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាការរំលោភបំពានកាន់កាប់ទន្ទ្រានយកដីព្រៃ នៅតែកើតមានឡើងយ៉ាងពេញបន្ទុកដដែលបញ្ហាទាំងនេះហើយ ដែលធ្វើឱ្យ ប្រជាពលរដ្ឋ និង ប្រជាសហគមន៍ជនជាតិដើម ភាគតិចមានការ ព្រួយបារម្ភ យ៉ាងខ្លាំង។
ជាក់ស្ដែងនៅក្នុងតំបន់ ព្រៃខៀវស្ថិតនៅក្នុង ភូមិ រវ៉ាក់ ឃុំ រយ៉ ស្រុកកោះញែក មានការកាប់ទន្ទ្រានពីជន ចំណាកស្រុក មកពីបណ្ដាខេត្តនានា ដោយមានមេខ្លោងធំ ។
ទី០១ កែវវុទ្ធី ដែលធ្លាប់មានដីកាចាប់ខ្លួនម្ដងរួចមកហើយ ទី២ ឈ្មោះ សេងទូច និង ទី០៣ ម៉ៅស្លេះ ហៅគឹន ទី០៤ ជីប សគ្រីទី5 រួន រម៉ះ ទី៦ អឹុមផល្លី ទី៧ សំម៉ៅ ទី8 រស សំអូន ដែលជាមេខ្យល់។
គួររំលឹកផងដែរថានាពេលកន្លងមក រដ្ឋបាលខេត្តបណ្ឌលគិរី បានឲ្យ តំណាងភាគីនីមួយៗមកធ្វើកិច្ចសន្យាក៏មានវត្តមានឈ្មោះអ្នកទាំងអស់នោះផងដែររដ្ឋបាល ខេត្តបណ្ឌល គីរី ហាមមិនឲ្យប្រជាពលរដ្ឋចូលមកកាន់កាប់ទន្ទ្រានយកដីព្រៃធ្វើកម្មសិទ្ធិបន្តទៀត។
និងមិនឲ្យមានជម្លោះជាក់ស្ដែងឈ្មោះខាងលើមិនអនុវត្តទៅតាមកិច្ចសន្យានោះទេដោយនាំប្រជាពលរដ្ឋថ្មីៗធ្វើការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិកាន់កាប់នឹងលក់ក្នុង 1 ក្បាលៗតំលៃពី3000ដុល្លាទៅ 4000ដុល្លា ។
ផ្ទុយទៅវិញអាជ្ញាធរស្រុកកោះញែកហាក់មើលមិនឃើញការកាប់បំផ្លាញដីតំបន់ព្រៃខៀវដែលជាទ្រព្យសម្បត្តិរបស់រដ្ឋនោះទេ។
ប្រភព្ទ ព័ត៌មានពីប្រជាពលរដ្ឋ នឹងប្រជាសហគមន៍ជនជាតិដើមភាគតិចបានបង្ហើបឲ្យដឹងថានៅក្នុងឆ្នាំ 2019 រហូតមកដល់ឆ្នាំ 2020នេះ ។
ឈ្មោះសេងទូចនិងបក្ខពួកគូកន បានឱ្យប្រជាពលរដ្ឋថ្មីៗមួយចំនួនធ្វើការកាន់កាប់ទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធិត្រង់ចំណុចអូរធំ នឹងក្នុងព្រៃត្បែង នឹងចំណុច 95 លោក រសសំអូនបានឈូសឆាយផ្លូវយ៉ាងគគ្រឹក គគ្រេងនឹងបើកល្បែងសុីសងភ្នាល់បញ្ជុលមាន់បៀរអាប៉ោងយ៉ាងអនាធិប្បតេយ្យទៀតផង ។
ប្រភព្ទ ដដែលបានបន្តថា ឈ្មោះសេងទូចនេះមានអ្នកមានអំណាចនៅពីក្រោយខ្នងហើយត្រូវជាប្អូនធម៌របស់លោកអធិការស្រុកកោះញែក ផងដែរ ដូច្នេះហើយទើបឈ្មោះ សេងទូច ហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្តដោយមិនខ្លាច សំណាញ់ច្បាប់បន្តិចសោះ ឡើយ ។
ទោះបីសមត្ថកិច្ចស្នងការ នៃស្នងការដ្ឋាននគរបាលស្រុកមណ្ឌលគិរីចុះ ធ្វើការណែនាំឈ្មោះខាងលើនេះ ក៏មិនយកត្រចៀកស្ដាប់ដែរ។
ប្រជាសហគមន៍ស្នើដល់លោក អភិបាល នៃគណះអភិបាល ខេត្ត មណ្ឌុលគីរី លោក ស្វាយសំអ៊ាង ប្រធានគណកម្មការ ឯកភាពខេត្ត មានវិធានការតាមច្បាប់ ។
ពាក់ព័ន្ធទៅនឹងករណីខាងលើប្រជាសហគមន៍ក្នុងស្រុកកោះញែកមិនអាចសុំការអត្ថាធិប្បាយពីអ្នកពាក់ព័ន្ធបានឡើយដោយសារពុំមានលេខទូរស័ព្ទ ទោះយ៉ាងណាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគួរតែចាប់ប្រធានការរកដំណោះស្រាយជាបន្ទាន់ផង៕ដោយ:សហការី