ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19)
Do,07 Mai 2020 (Time 04:30 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 205នាក់)


ឧត្តរមានជ័យ:បេសសកម្មគណៈប្រតិភូក្រុមគ្រូពេទ្យឯកទេសចិន ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ ចាន់ ដារិទ្ធ នាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិ បានចុះធ្វើការផ្សព្វផ្សាយ និងធ្វើតេស្តដោយស្ម័គ្ររកជំងឺឆ្លងកូវីដ( covid-19) ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង ឃីម បានតាងនាមអោយ នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យមិត្តចិន តាមរយនាយកដ្ឋានសុខាភិបាលនៃក្រសួងការពារជាតិ ដែលសរបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ចំពោះសុខទុក្ខដល់កងទ័ព កំពុងបំពេញភារកិច្ចព្រំដែនជួរមុខ។ រាល់ការគិតគូរយកចិត្តទុកដាក់ខ្ពស់នេះហើយ បានញ៉ាំងអោយកងទ័ព មានស្មារតីមុះមុត ឆន្ទៈតស៊ូ ការពារបូរណភាពទឹកដី និងចូលរួមសកម្មភាពអភិវឌ្ឍន៍សង្គមជាតិ។

ឯកឧត្តមឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្នស្ថានភាពទូទៅ ទាំងក្នុងពិភពលោក និងទាំងក្នុងតំបន់មានការព្រួយបារម្ភអំពីជំងឺឆ្លងដ៏កាចសាហាវ (covid-19) ដែលកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់អាយុជីវិតមនុស្សយ៉ាងច្រើន ហើយក្នុងនោះប្រទេសកម្ពុជាយើង ក៏រងគ្រោះដោយសារវីរុសឆ្លងនេះ តែក្រោមការដឹកនាំពីសំណាក់សម្តេចតេជោ បានជម្រុញដល់គ្រប់ស្ថាប័នទូរទាំងប្រទេស សហការជាមួយក្រសួងសុខាភិបាល និងបានគៀងគរដល់មន្រ្តីរាជការ សប្បុរសជន ចូលរួមជាថវិកា និងសំភារៈ សំរាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ និងបញ្ចៀស ដែលទទួលបានជោគជ័យគួរជាទីមោនភាពផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ទោ បានថ្លែងបញ្ជាក់ទៀតថា ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ(covid-19)នេះ កងទ័ពនៃអង្គភាពកងពលតូចថ្មើរជើងលេខ៤១ បានចូលរួមយ៉ាងស្រាក់សស្រាំជា មួយរាជរដ្ឋាភិបាល ដោយបានចាត់តាំងក្រុុមគ្រូពេទ្យរបស់អង្គភាព ចុះសហការជាមួយអាជ្ញាធរភូមិ-ឃុំ ចុះធ្វើការផ្សព្វផ្សាយ ណែនាំអំពីវិធីការពារ ការទប់ស្កាត់ និងធ្វើតេស្តពិនិត្យកម្តៅ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជាមួយគ្នានោះដែរ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ ក៏បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀរវត្សផ្ទាល់ខ្លួន តាមចំនួនខែនីមួយៗ ជូនដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ(covid-19)នេះផងដែរ។ដោយសហការី

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ច ចុះឆែកឆេរ សណ្ឋាគារ មួយកន្លែង ឃាត់ខ្លួនជនជាតិចិន ដែលរស់នៅ ខុសច្បាប់ នៅខេត្តមណ្ឌលគិរី (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចោរ ឆក់ដ៏សកម្ម អស់ល័ក្ខត្រូវបាន ម្ចាស់ដេញចាប់ក្របួចបាន ពីរនាក់ ប្រគល់ជូនសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំង អាវុធហត្ថ ឃាត់ខ្លួនជន សង្ស័យជា ស្រីស្អាត ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង កងរាជអាវុធហត្ថខេត្ត កំពង់ឆ្នាំងធ្វើការបង្ក្រាបបទល្មើស ព្រៃឈើបានជា បន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការយោធា នៅតាមព្រំដែនមុខបន្តចុះផ្សព្វផ្សាយ ច្បាប់បញ្ញតិ បទវិន័យ និងលក្ខន្តិកៈទូទៅនៃកងយោធ ពលខេមរភូមិន្ទដល់កងទ័ព (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2669 នាក់
ម្សិលមិញ :
7068 នាក់
សប្តាហ៍នេះ :
25912 នាក់
ខែនេះ :
111881 នាក់
3 ខែនេះ :
303053 នាក់
សរុប :
2116382 នាក់