ធុមក្លិនមិនសូវស្រួលមន្ត្រីរដ្ឋបាលព្រៃឈើជាច្រើននាក់ផ្តិតស្នាមមេដៃទៅថ្នាក់លេីសុំផ្ទេរតំណែងនាយរងខ័ណ្ឌរម្នាក់
ខេត្តឧត្ដរមានជ័យ:ថ្មីៗនេះបានលេចឮរឿងអាស្រូវរបស់លោកឡឹកទឹតសុជាតានាយរងខណ្ឌរដ្ឋបាលព្រៃឈេី ខេត្តឧត្ដរមានជ័យថាបានធ្វើការខុសពីតួនាទីមិនមានវិជ្ជាជីវៈក្នុងនាមជានាយរងខណ្ឌរដ្ឋបាលព្រៃឈើនោះទេមិនតែប៉ុណ្ណោះនាយរងខណ្ឌរដ្ឋបាលព្រៃឈើរូបនេះបានយកតួនាទីរបស់ខ្លួនធ្វើការមិនស្ដាប់មិនគោរពនាយខ័ណ្ឌដែលជាមេរបស់ខ្លួនទាល់តែសោះ។ផ្ទុយទៅវិញគាត់បានយកតួនាទីរបស់ខ្លួនទៅធ្វើតាមនិងគោរពបទបញ្ជារបស់លោកសូត្រស៊ីសុឃាងប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យទៅវិញហើយថែមទាំងរកសេដ្ឋកិច្ចជូនប្រធានមន្ទីរកសិកម្មថែមទៀតផង។
ប្រភពពីមន្ត្រីដែលធ្វើការនៅក្នុងខេត្តឧត្ដរមានជ័យដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងដែរថាលោកឡឹកទឹតសុជាតាបានយកតួនាទីរបស់ខ្លួនធ្វើការតែឯងនៅក្នុងស្ថាប័នរដ្ឋបាលព្រៃឈើក្នុងខេត្តឧត្តរមានជ័យលើសពីនេះទៅទៀតគាត់បានយកតួនាទីរបស់ខ្លួនសហការនឹងមន្ត្រីុយោធាដឺបេជេីងគោគម្នាក់ដើម្បីប្រមូលសេដ្ឋកិច្ចពីបទល្មើសព្រៃឈើឱ្យលោកសូត្រស៊ីសុឃាងយ៉ាងសុខស្រួលទៅវិញ។
ករណីដូច្នេះហើយទើបមន្ត្រីរដ្ឋបាលព្រៃឈើជាច្រើននាក់បានរួមគ្នាផ្តិតស្នាមមេដៃទៅថ្នាក់លេីដើម្បីសុំផ្ទេរតំណែងនាយរងខណ្ឌរដ្ឋបាលព្រៃឈើរូបនេះទៅកន្លែងផ្សេង។ក៏ប៉ុន្តែការស្នើសុំរបស់មន្ត្រីខាងលើនេះគឺពុំទាន់មានប្រសិទ្ធភាពនោះទេគឺដោយសារតែមានលោកសូត្រស៊ីសុឃាងប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យជាអ្នកបកស្រាយជូនថ្នាក់លើឲ្យពិរោះស្តាប់ ។កត្តាទាំងនេះហើយទើបធ្វើឲ្យលោកឡឹកទឹតសុជាតាបន្តតំណែងនឹងធ្វើការជានាយរងខណ្ឌ័ដដែល។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះដែរអ្នកយកព័ត៌មានយើងមិនអាចសុំការបកស្រាយពីលោកឡឹកទឹតសុជាតាបានទេដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ចំណែកឯលោកសូត្រស៊ីសុឃាងប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យក៏មិនអាចសុំការបកស្រាយបានដែរដោយទូរស័ព្ទចូលនៅក្រៅតំបន់សេវា៕ដោយកញ្ញារស្មី