ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
អាវុធហត្ថបង្ក្រាបទីតាំងលាក់ឈើមួយកន្លែងរឹបអូសឈើបានចំនួន២៨ដុំ ក្បែរស្នាក់ការអភិរក្សដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
Mi,20 Mai 2020 (Time 07:29 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 206នាក់)


ឈើប្រណិតជាង ២០ដុំ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ពុធ សារ៉ាន់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ អន្តរាគមន៍អោយកម្លាំងស្នាក់ការអាវុធហត្ថលេខ២០២ ប្រចាំនៅចំណុចអូរកូនតឹងជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ធ្វើការបង្ក្រាបកាលវេលាម៉ោង ១១ ខែឧសភា ឆ្នាំ២០២០។

កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការលេខ២០២ ប្រចាំអូរកូនតឹង នៃខេត្តឧត្ដរមានជ័យ បានចុះបង្ក្រាបភ្លាមៗបានឈើហ៊ុបមូលៗជាច្រើនដុំ ក្រោមបទបញ្ជារបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានគេបានដឹកជញ្ជូនឈើប្រណីតប្រភេទលេខ១ ប្រភេទផ្ចឹក មាន មុខកាត់ ៣០ទៅ៤០សង់ទីម៉ែត្រ និងមានប្រវែង៤ម,៥ម, និង៦ម មានចំនួន ២៨កំណាត់ ដែលពួកឈ្មួញ បានដឹកយកទៅលាក់ទុក ក្នុងព្រៃឬស្សី ចម្ងាយប្រមាណជា១០០ម ពីផ្លូវជាតិលេខ ៦៧B ស្ថិតនៅក្បែរទល់មុខស្នាក់ការ អភិរក្សសត្វព្រៃ គូលែនព្រហ្មទេព ត្រង់ចំណុចអូរអំបិល ក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ក្រោយពីធ្វើការបង្ក្រាបកម្លាំងអាវុធហត្ថបានប្រគល់កំណាត់ឈើប្រណីតចំនួន ២៨ដុំ អោយទៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើប្រចាំនៅចំណុចព្រៃស្អាក់ រងចាំការវាស់វែងនៅពេលក្រោយ។

មហាជនមានការរិះគន់ជាខ្លាំងចំពោះមន្រ្តីអភិរក្សសត្វព្រៃគូលែន-ព្រហ្មទេព មន្រ្តីផ្នែករដ្ឋបាលព្រៃឈើដែលមានស្នាក់ការនៅក្បែរទីតាំងលាក់ទុកឈើប្រណីត ដោយសង្ស័យថា បានឃុបឃឹតជាមួយក្រុមឈ្មួញឈើ អោយពួកឈ្មួញចូលទៅកាប់ឈើក្នុងតំបន់ដែនជម្រក សត្វព្រៃគូលែន-ព្រហ្មទេព។ ហើយបើសិនជាក្រុមមន្រ្តីជំនាញប្រចាំការនៅទីនោះ បើកដៃអោយ ក៏គេមិនអាចដឹកឈើមានមុខ៣០ទៅ៤០សង់ទីម៉ែត្រ ប្រវែង៤ទៅ៦ម៉ែត្រ យកទៅលាក់ទុកក្បែរស្នាក់ការជំនាញបានស្រួលនោះដែរ។ដោយសហការី

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
568 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
21898 នាក់
ខែនេះ :
124248 នាក់
3 ខែនេះ :
348913 នាក់
សរុប :
1888816 នាក់