ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់
Mi,13 Mai 2020 (Time 07:11 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 770នាក់)


តៃកុងត្រាក់ទ័រម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលកំពុងតែភ្ជួរដីក្នុងចំការ ប៉ះចំគ្រាប់មីនតោនដែលនៅសេសសល់ពីសម័យសង្រ្គាម បណ្តាលអោយផ្ទុះស្លាប់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២ និង៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្បែរព្រៃស្អាក ខាងលិចផ្លូវជាតិលេខ៦៧B ចំងាយប្រហែល ៤០០ម៉ែត្រក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អ្នកបើកបរត្រាក់ទ័រ ត្រូវបានគេស្គាល់ឈ្មោះ យ៉ាង ចាន់ថុល ភេទប្រុសអាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុការណ៍ខាងលើ ក្នុងនោះ ត្រាក់ទ័រមួយគ្រឿង ក៏បានរងខូចខាតទាំងស្រុង។ ហើយក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចអាវុធហត្ថ និងកម្លាំងជំនាញនគរបាលស្រុកអន្លង់វែង បានចុះត្រួតពិនិត្យ នៅទីកន្លែងកើតហេតុហើយ បច្ចុប្បន្នសាកសពសមត្តកិច្ចប្រគល់អោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

យោងតាមការអះអាងពីប្រជាពលរដ្ឋរស់នៅភូមិអូរតាម៉េង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរៀបរាប់ថា នៅទីតាំងកើតហេតុខាងលើ ជនរងគ្រោះបានចូលទៅភ្ជួរដីចំការស្វាយចន្ទី ដែលគេធ្លាប់ចូលភ្ជួរដីធ្វើចំការអស់រយពេលជាច្រើនឆ្នាំ តែពុំមានគ្រោះថ្នាក់ ឬប្រទះឃើញមានគ្រាប់មីនអ្វីនោះឡើយ។ ហើយទើបតែថ្ងៃកើតហេតុ ដោយមានភ្លៀងធ្លាក់ជោគជាំដីសើម ជនរងគ្រោះក៏បានបើកត្រាក់ទ័រទៅភ្ជួរដីនៅតាមចន្លោះដើមស្វាយចន្ទី ក្នុងចំការដូចសព្វដង ស្រាប់តែប៉ះចំគ្រាប់មីនតោនបណ្តាលអោយផ្ទុះស្លាប់ភ្លាមៗតែម្តង ហើយត្រាក់ទ័រក៏រងការខូចខាត ដោយប៉ើងខ្ទាតជាច្រើនបំណែក។ដោយសហការី

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីប៉ូលិស ម្នាក់ដកកាំភ្លើងគំរាមបាញ់សម្លាប់ប៉ូលិសដូចគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តទំនើប បោះពួយលឿន ទៅបុកទ្រូងផ្លូវទៀតហើយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីឧទ្យានុរក្ស បន្តចុះដោះ ប្រមូលអន្ទាក់បានជាច្រេីនខ្សែ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំងលក់ ផលិតផលក្លែងក្លាយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនបង្ករម្នាក់ ឧស្សាហ៍ចេញគប់កញ្ចក់ ឡានអ្នក ធ្វេីដំណេីរ តាមផ្លូវពេលយប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2380 នាក់
ម្សិលមិញ :
4056 នាក់
សប្តាហ៍នេះ :
21934 នាក់
ខែនេះ :
90672 នាក់
3 ខែនេះ :
252688 នាក់
សរុប :
2623390 នាក់