ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
មន្រ្តីយោធាម្នាក់ បានបាញ់ប្រពន្ធ និងប្រពន្ធយោធាម្នាក់ទៀត រួចគេចខ្លួនមេបញ្ជាការអង្គភាពចេញលិខិតស្នើរអោយសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់
Mi,13 Mai 2020 (Time 09:35 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 56នាក់)


មន្រ្តីយោធាម្នាក់នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៤ បានរត់គេចខ្លួនបាត់ ក្រោយពីធ្វើសកម្មភាពបាញ់ប្រពន្ធរបស់ខ្លួនស្លាប់ និងបាញ់ស្រ្តីម្នាក់ទៀត ជាប្រពន្ធមន្រ្តីយោធានៅអង្គភាពជាមួយគ្នា បណ្តាអោយស្លាប់ភ្លាមផងដែរ។

ករណីឃាត់កម្មបាញ់សម្លាប់ពីសំណាក់មន្រ្តីយោធាខាងលើ ត្រូវបានលោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ នៃកងពលធំអន្តរាគមន៍លេខ២ បានចេញសេចក្តីជូនដំណឹងមួយច្បាប់ បានស្នើរអោយសមត្ថកិច្ចគ្រប់ស្ថាប័ន ជួយតាមឃាត់ខ្លួនជនសង្ស័យរូបនេះ។

យោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានរៀបរាប់ថា កាលពីវេលាម៉ោង១ និង ៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យម្នាក់ឈ្មោះ សឿន កាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ឋានៈ នាយចំណង់ អត្តលេខ០៧០៤៦២ អង្គភាពវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ បានប្រព្រឹត្តបទឧក្រិដ្ឋ ដោយបាញ់សម្លាប់មនុស្សចំនួន ២នាក់ ទី១ប្រពន្ធរបស់ខ្លួន ឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និងប្រពន្ធយោធាម្នាក់ទៀតឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ ស្ថិតនៅភូមិកងទ័ព ក្នុងភូមិកន្ទុយជូន ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាភូមិសាស្រ្តកងទ័ព កងពលតូចអន្តរាគមន៍លេខ៤។ បន្ទាប់ពីបានធ្វើសកម្មភាពបាញ់ជនរងគ្រោះបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ជនសង្ស័យ ក៏បានរត់ គេចខ្លួនព្រមទាំងយកទាំងកាំភ្លើងម៉ាក AK47 ចំនួន ១ដើម ដែលមានលេខ ៥៧៧១៧៦ និងគ្រាប់ចំនួន១២០ គ្រាប់ទៅជាមួយទៀត។ ដោយក្នុងមេបញ្ជាការអង្គភាពបានស្នើរអោយសមត្ថកិច្ច ត្រូវមានការប្រុងប្រយ័ត្ននៅពេលជួបជនសង្ស័យខាងលើនេះ។

យោងតាមការសាកសួរពីអ្នកជិតខាង នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុជនរងគ្រោះ និងជនសង្ស័យ មានការប្រកែកពាក្យសំដីគ្នាបន្តិចបន្តួច ហើយប្រពន្ធជាជនរងគ្រោះ បានកាប់ជនសង្ស័យមួយកាំបិតចំក្បាល ហើយជនសង្ស័យជាបានយកកាំភ្លើងបាញ់ប្រពន្ឋបណ្តាលអោយស្លាប់ភ្លាមៗ ដោយខណៈពេលនោះ ស្រ្តីម្នាក់ទៀត បានរត់ទៅជួយ ក៏ត្រូវជនសង្ស័យបាញ់ស្លាប់នៅនឹងកន្លែងតែម្តង។ដោយសហការី

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
942 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
22272 នាក់
ខែនេះ :
124622 នាក់
3 ខែនេះ :
349287 នាក់
សរុប :
1889190 នាក់