ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័
Mi,13 Mai 2020 (Time 09:20 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 157នាក់)


ឧត្តរមានជ័យ:នៅដ្ឋានប្រជាពលរដ្ឋអស់ជាច្រើនខ្នងកាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ យប់ម្សិលមិញ បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៦ខ្នងផ្ទះ និងរងរបួសមនុស្សចំនួន ២នាក់ ស្ថិតនៅភូមិអូររំដេង ឃុំត្រពាំង ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងនោះដែរ នៅយប់ថ្ងៃដដែល ខ្យល់កន្រ្តាក់ក៏បានវាយប្រហារទៅតំបន់ក្រុងសំរោង បណ្ដាលប៉ះពាល់ផ្ទះប្រជាពលរដ្ឋខូចខាតទាំងស្រុងចំនួន ៥ខ្នង និងរន្ទះបាញ់សត្វគោចំនួន ២ក្បាលស្លាប់ តែមិនមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ ស្ថិតនៅភូមិសំបួរមាស និងភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

តាមរបាយការណ៍របស់អាជ្ញាធរបានអោយដឹងថា គ្រោះមហន្ដរាយបណ្ដាលមកពីបាតុភូតធម្មជាតិ ខ្យល់កន្រ្តាក់ និងមានភ្លៀងធ្លាក់ នៅភូមិអូររំដេង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដែលបណ្តាលអោយខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋសរុបចំនួន ៦ខ្នងផ្ទះ ក្នុងនោះដែរ ខូចខាតទាំងស្រុងចំនួន ៣ខ្នង និងខូចខាតអស់ ៥០% ចំនួន ៣ខ្នងផ្ទះ ដោយបានរបើកដំបូល ជញ្ជាំង។ ហើយក្នុងនោះ មានក្មេងប្រុស ចំនួន២ នាក់ អាយុប្រហែល១២ឆ្នាំ និងអាយុ ៦ឆ្នាំ រស់នៅភូមិឃុំខាងលើបានរបួសធ្ងន់ដោយសារខ្យល់រលំផ្ទះ ហើយត្រូវបានក្រុមគ្រួសារ រួមជាមួយអាជ្ញាធរ និងសមត្ថកិច្ច ជួយអន្តរាគមន៍ បញ្ជូន​ទៅសង្គ្រោះ នៅមន្ទីរ​ពេទ្យ​អន្លង់វែង​ និងបានបញ្ជូនបន្តទៅខេត្តសៀមរាបដោយស្ថានភាពរបួសធ្ងន់ផងដែរ។ដោយ:សហការី

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ច ចុះឆែកឆេរ សណ្ឋាគារ មួយកន្លែង ឃាត់ខ្លួនជនជាតិចិន ដែលរស់នៅ ខុសច្បាប់ នៅខេត្តមណ្ឌលគិរី (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចោរ ឆក់ដ៏សកម្ម អស់ល័ក្ខត្រូវបាន ម្ចាស់ដេញចាប់ក្របួចបាន ពីរនាក់ ប្រគល់ជូនសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំង អាវុធហត្ថ ឃាត់ខ្លួនជន សង្ស័យជា ស្រីស្អាត ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង កងរាជអាវុធហត្ថខេត្ត កំពង់ឆ្នាំងធ្វើការបង្ក្រាបបទល្មើស ព្រៃឈើបានជា បន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការយោធា នៅតាមព្រំដែនមុខបន្តចុះផ្សព្វផ្សាយ ច្បាប់បញ្ញតិ បទវិន័យ និងលក្ខន្តិកៈទូទៅនៃកងយោធ ពលខេមរភូមិន្ទដល់កងទ័ព (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2717 នាក់
ម្សិលមិញ :
7068 នាក់
សប្តាហ៍នេះ :
25960 នាក់
ខែនេះ :
111929 នាក់
3 ខែនេះ :
303101 នាក់
សរុប :
2116430 នាក់