ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ប្រធានមន្ទី កសិកម្មខេត្តឧត្តរមានជ័យ បើកដៃឲ្យក្រុមហ៊ុន ឆាយណា នាំសត្វមាន់ចេញពីប្រទេសថៃ យ៉ាងអនាធិបតេយ្យ បំផុត
Sa,04 April 2020 (Time 07:37 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 268នាក់)


ខេត្តឧត្ដរមានជ័យ​:ប្រភពពីប្រជាពលរដ្ឋ​ និងក្រុមអាជីវករជាច្រើននាក់ រកស៊ីដឹកសត្វមាន់រស់បន្តិចបន្តួច ពីប្រទេសថៃ នៅតាមច្រកទ្វាអន្តរជាតិអូរស្មាច់ នៅខេត្តឧត្ដរមានជ័យ​ បានលើកឡើងនិងបង្ហាញមុខពីមន្រ្ដីពុករលួយ ពីថ្នាក់ខេត្ត​ ដល់ថ្នាក់ក្រសួងកសិកម្ម ពីមន្រ្ដី ដល់រដ្ឋមន្រ្ដី ដើម្បីអោយសម្ដេចតេជោ​ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល​ បានដឹងច្បាស់ និងក្រសួងពាក់ព័ន្ធ​ ដែលបានចុះធ្វើអធិការកិច្ចផងទាន ក្នុងនោះ រួមមានឈ្មោះដូចខាងក្រោម​ ៖

ទី១​.​ ឈ្មោះ លោក តាញ់ បុត្តា ប្រធានការិយាល័យ ផលិតកម្ម​ និងបសុព្យាបាល មន្ទីកសិកម្មខេត្តឧត្ដរមានជ័យ។
ទី២.​ លោក​ សូត្រ ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មខេត្តខេត្តឧត្ដរមានជ័យ។
ទី៣.​ ឯកឧត្ដម​ តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកអគ្គនាយកដ្ឋាន សុខភាពសត្វ​ និងផលិតកម្មសត្វ។
ទី៤.​ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម​ រុក្ខាប្រម៉ាញ់​ និងនេសាទ។

ពលរដ្ឋសូមបញ្ជាក់​ អំពីថ្នាក់ដឹកនាំនៅក្នុងក្រសួងកសិកម្មពុករលួយ មានដូចជា​ ផ្ដល់សិទ្ធអោយក្រុមហ៊ុន​ ឆាយណា​ ធ្វើអាជីវកម្មផ្ដាច់មុខ បង់ពន្ធមិនគ្រប់។​ ជាក់ស្ដែង​ ក្នុងមួយថ្ងៃក្រុមហ៊ុន​ ឆាយណា​ បានធ្វើសកម្មភាពដឹកជញ្ជូននាំសត្វមាន់រស់​ ពីប្រទេសថៃ​ តាមច្រកទ្វាអន្តរជាតិអូរស្មាច់​ យ៉ាងតិច​ ជាង​ ១៥០០០ក្បាល​ ក្នុងមួយថ្ងៃ​ (​មួយម៉ឺនប្រាំពាន់ក្បាល)​ បង់ពន្ធជូនរដ្ឋតែ​ ៣០០០ក្បាល​ (បីពាន់ក្បាល)​ កូពីច្បាប់​ ចែកគ្នាដឹកយ៉ាងអនាធិប្បតេយ្យ ទៅតាមបណ្ដាខេត្ត​ ជាពិសេសដឹកចូលទៅទីក្រុងភ្នំពេញ ដែលជាហេតុបាត់បង់នូវចំណូលរដ្ឋយ៉ាងសន្ធឹកសន្ធាប់។

រីឯក្រុមហ៊ុនផ្សេងៗ​ និងអាជីវកររកស៊ីតូចតាច​ ត្រូវបានបិទអាជីវកម្ម​ និងមុខរបរកស៊ីមាន់ ព្រោះក្រសួង​ និងអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ បញ្ជាចាប់។ បើមានការនាំចូលសត្វមាន់​ មិនថាតាមច្រកទ្វា​ ឬក៏ច្រករបៀងតាមខេត្តបាត់ដំបង ក៏ដូចជាខេត្តបន្ទាយមានជ័យ ត្រូវបានរដ្ឋមន្រ្ដីក្រសួងកសិកម្ម ឯកឧត្ដម​ វេង​ សាខុន និងឯកឧត្ដម​ តាន់​ ផាន់ណារ៉ា បញ្ជាកំលាំងក្រសួង​ ចាប់ដោយគ្មានការលើកលែង។

ហើយការដែលក្រសួងកសិកម្ម និងអគ្គនាយកដ្ឋាន សុខភាពសត្វ​ និងផលិតកម្មសត្វ ចេញលិខិតទប់ស្កាត់ជ្រូក​ និងសត្វមាន់ពីប្រទេសថៃ ជាអំពើពុករលួយនិយមបក្សពួក តាមពិតផ្ដល់សិទ្ធអោយក្រុមហ៊ុន​ ឆាយណា​ ធ្វើអាជីវកម្មផ្ដាច់មុខ។

រាស្រ្ដរកស៊ីទទួលទានតិចតួចខុសច្បាប់ ចាប់មិនលើកលែង នាយទុន ដឹកមិនបាច់បង់ពន្ធរាប់ម៉ឺនក្បាលយ៉ាងរលូន សម្លាប់រាស្ត្រ​ ដើម្បីក្រុមហ៊ុន។

ករណីដូច្នេះហើយទើបប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធថ្នាក់ជាតិក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយកូរចាត់វិធានការស៊ើបអង្កេតឱ្យមានភាពស៊ីជម្រៅទៅលើក្រុមមន្ត្រីខាងលើនេះជាបន្ទាន់ផង៕ដោយសហការី

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
556 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
21886 នាក់
ខែនេះ :
124236 នាក់
3 ខែនេះ :
348901 នាក់
សរុប :
1888804 នាក់