មន្ត្រី កងរាជអាវុធហត្ថ ស្រុកសណ្តាន់យកតួនាទីរបស់ខ្លួនប្រើអាវុធ គំរាមទៅលើអ្នក សារព័ត៌មាន
កំពង់ធំ: ប្រភពពីប្រជាពលរដ្ឋដែលឬដឹងហេតុការណ៍នោះបានឲ្យដឹងដែរថាមន្ត្រីមូល ដ្ឋានកងរាជអាវុធហត្ថស្រុក
សណ្តាន់ម្នាក់ឈ្មោះ ស្រ៊ុន ពេជ្រ រស្មី បានធ្វេីសកម្មភាព យកកាំភ្លេីង ខ្លី ម៉ាកAk54 គម្រាមសម្លាប់អ្នកសារព័ត៌មាន ចំនួន៣រូប ខណ:ដែលក្រុមអ្នកសារព័ត៌មានកំពុងតែកាក់គយន្ដដឹកឈេីនិងបម្រុងកំហែងយកប្រាក់ហេីយបានថតរូបភាពជាក់ស្តែងដែលគោយន្តដឹកបទល្មេីសដឹកអនុផលព្រៃឈេីនៅតាមដងផ្លូវ។
ប្រភពខាងលើបន្តទៀតថា ជននេះបានគម្រាមថា ខ្លួនជាអ្នកមានលុយ បាញ់សម្លាប់ជីវិតម្នាក់ បង់តែ១ម៉ឺនដុល្លារជាការស្រេច ។
និងបញ្ជាឲ្យគូកនដែលដឹកឈេីប្រមូលសម្ភារៈ ជាប់ខ្លួនជាពិសេសកាមេរ៉ា ទូរស័ព្ទក្នុងគោលបំណងបំផ្លាញភស្តុតាងចោល បណ្តាលឲ្យខូចខាត សម្ភារៈមួយចំនួនថែមទៀតផង។
ករណីកើតហេតុខាងលេីនេះកេីតឡេីង ចំនុច ភូមិបាក់ស្រី ឃ៉ុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំថ្ងៃទី១១ខែ មេសាឆ្នាំ២០២០ កន្លងទៅថ្មីៗនេះម៉ោងប្រមាណ ១១:៥៥នាទី យប់។
ដូច្នេះហើយទេីបប្រជាពលរដ្ឋបានសំណូមពរប៊ទៅដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តកំពង់ធំ មេត្តាចាត់វិធានការនិងស៊ើបអង្កេត ឲ្យមានភាព ស៊ីជម្រៅរវាងអ្នកសារព័ត៌មាន និង មន្ត្រីកងរាជអាវុធហត្ថដែលបានប្រើអាវុធធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង។ម្យ៉ាងវិញទៀតចំពោះអ្នកសារព័ត៌មានវិញកំពុងតែប្រើតួនាទីរបស់ខ្លួនដើរតួជាសមត្ថកិច្ចជំនាញដើម្បីជំរិតទារប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់៕សហការី