បែកធ្លាយ នាយរងខណ្ឌ រដ្ឋបាលព្រៃឈើម្នាក់កំពុងតែប្រមូលយក ប្រាក់ពីរនាក់រកស៊ីបទល្មើសព្រៃឈើ បែបពុក រលួយបំផុត
ឧត្ដរមានជ័យ:លោក ឡឹក សុជាតានាយរងខណ្ឌ រដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ ត្រូវបានប្រជាពលរដ្ឋរិះគន់ចំៗថាកំពុងតែ យកតួនាទីរបស់ខ្លួនប្រមូលយកប្រាក់ពីឈ្មួញរកស៊ីដឹកជញ្ជូនឈេីតាមបែបពុករលួយជាទីបំផុត។ប្រភពបានបន្តឲ្យដឹងដែរថានាយរងខណ្ឌរដ្ឋបាលព្រៃឈើរូបនេះកំពុងតែយកតួនាទីរបស់ខ្លួនប្រមូលយកប្រាក់ពីឈ្មួញរកស៊ីឈើតាមតែអំពើចិត្ត។
ប្រភពដែលស្និទ្ធនិងលោក ឡឹក សុជាតានាយរងខណ្ឌ រដ្ឋបាលព្រៃឈើ រូបនេះបានឲ្យដឹងដែរថា ដោយសារតែលោកឡឹក សុជាតា ហ៊ានធ្វើអ្វីៗតាមតែ អំពើចិត្តដូចសព្វថ្ងៃបានគឺដោយសារមានលោក សូត្រសីុ សុឃាង ប្រធានមន្ទីរ កសិកម្មខេត្តឧត្តរមានជ័យ ជាខ្នងបង្អែកដ៏រឹងមាំ ចាំជួយជ្រោមជ្រែង ដើម្បីឱ្យការប្រមូលយកប្រាក់ពីរនាក់រកសីុបទល្មេីសបានយ៉ាងសុខស្រួល។
ប្រភពខាងលើ បានបន្តថា នាយរងខណ្ឌរដ្ឋបាល ព្រៃឈើរូបនេះតែងតែប្រើតួនាទីរបស់ខ្លួនមិនស្ដាប់ និងគោរពតាមបទបញ្ជារបស់នាយខណ្ឌរដ្ឋបាលព្រៃឈើ នោះទេគឺដោយសារតែមានលោក សូត្រសីុ សុឃាងជាខ្នងបង្អែកដ៏រឹងមាំទើបបណ្ដាលឱ្យនាយរងខណ្ឌរដ្ឋបាលព្រៃឈើរូបនេះហ៊ានប្រព្រឹត្តអំពើពុករលួយតាមតែអំពើចិត្ត។មិនតែប៉ុណ្ណោះលោកឡឹកសុជាតាបានធ្វើអត្តចរិតរបស់ខ្លួនយ៉ាង ក្រអឺតក្រទមដាក់មន្ត្រីរដ្ឋបាលព្រៃឈើក៏ដូចជាធ្វើដាក់នាយខណ្ឌរដ្ឋបាលព្រៃឈើផងដែរ។ផ្ទុយទៅវិញនាយរងខណ្ឌរដ្ឋបាលព្រៃឈើរូបនេះបានធ្វើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តឧត្តរមានជ័យក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនធំមិនពេញចិត្តនិងទង្វើដ៍អាក្រក់របស់ខ្លួនដែលបានប្រព្រឹត្តដូចសព្វថ្ងៃនេះផងដែរ។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះដែរមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានសំណូមពរដល់លោកប៉ែនកុសល្យអភិបាលខេត្តឧត្តរមានជ័យក៏ដូចជា រដ្ឋមន្ត្រីក្រសួងកសិកម្មមេត្តាស៊ើបអង្កេតឲ្យមានភាពស៊ីជម្រៅទៅលើនាយរងរដ្ឋបាលព្រៃឈើរូបនេះជាបន្ទាន់ផង៕ដោយកញ្ញារស្មី