ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
មន្រ្តីសុខាភិបាលកងពលតូចថ្មើរជើងលេខ៤១ ពិនិត្យរកវីរុសcovid-19ដល់កងទ័ពជាង៦០០នាក់ពុំមានអ្នកផ្ទុក
Sa,28 März 2020 (Time 10:32 )
ដោយ ៖ កញ្ញារស្មី (ចំនួនអ្នកអាន: 268នាក់)


ស្របពេលដែលពិភពលោកលោកកំពុងដាក់វិធានការទប់ស្កាត់ និងបញ្ចៀសជំងឺcovid-19 រួមទាំងរាជរដ្ឋាភិបាលភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ជម្រុញដល់គ្រប់ស្ថាប័នធ្វើការត្រៀមទីតាំងព្យាបាល និងអោយកម្លាំងនៅតាមព្រំដែន ធ្វើការត្រួតពិនិត្យជាប្រចាំ ដាក់ដោយឡែកជាបណ្តោះអាសន្នរយពល ១៤ថ្ងៃ ដើម្បីពិនិត្យរកជំងឺcovid-19។

ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាកងពលតូចថ្មើរជើងលេខ៤១ បានអោយក្រុមគ្រូពេទ្យ នៃការិយាល័យ សុខាភិបាលរបស់កងពលធ្វើការត្រួតពិនិត្យ និងធ្វើតេស្តរកវីរុសcovid-19 ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១។

ការពិនិត្យនៅលើកងទ័ពចំនួន ៦១៣នាក់ ពុំបានរកឃើញមានជំងឺcovid-19 នៅលើកងទ័ពណាម្នាក់ ដោយធ្វើឡើងក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរង នាយសេនាធិការ និងចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម បានជម្រុញដល់មន្រ្តីពេទ្យកងពល ធ្វើការវាស់កម្តៅដល់កងទ័ព និងធ្វើការតាមដានជាប្រចាំបើសិនជាមានមុខសញ្ញាសង្ស័យ។

តាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានអោយក្រុមការងារពេទ្យបន្តចុះ ពិនិត្យនៅគ្រប់បណ្តានៅអង្គភាពចំណុះកងពល និងផ្សព្វផ្សាយ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់កងទ័ព ដូចជា៖ អនាម័យ លាងដៃសាប៊ូ ទឹកអាល់កុល និងពាក់ម៉ាស់ផងដែរ។ដោយសហការី

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
712 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
22042 នាក់
ខែនេះ :
124392 នាក់
3 ខែនេះ :
349057 នាក់
សរុប :
1888960 នាក់