ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
មេទ័ព នៅព្រំដែនខេត្តឧត្តរមានជ័យ ស្នើរដល់កងទ័ពមានការប្រុងប្រយ័ត្នជំងឺcovid-19 ដែលរាជរដ្ឋាភិបាល កំពុងយកចិត្ត ទុកដាក់ទប់ស្កាត់
Mi,18 März 2020 (Time 08:00 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 459នាក់)


ការថ្លែងលើកឡើងបែបនេះ របស់មេបញ្ជាការយោធាដែលកំពុងឈរជើងព្រំដែនមុខ នៅក្នុងសិក្ខាសាលាបូកសរុបលទ្ធិផលការងារយោធាសន្តិសុខឆ្នាំ២០១៩ នឹងផ្សព្វផ្សាយលើកទិសដៅសកម្មភាពការងារឆ្នាំ២០២០ របស់កងពលតូចថ្មើរជើងលេខ៤១ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមឧត្តម សេនីយ៍ទោ សូរ្យ ណារ៉ា មេបញ្ជាការរងយោធភូមិភាគទី៤ ប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី២ ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ រួមនឹងមានការចូលរួមដោយនាយទាហានរង កងរាជអាវុធហត្ថ នគរបាល និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ទៀត។

បន្ទាប់ពីលោកវរសេនីយ៍ឯក ឯម វាសនា មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤១ បានឡើងអាចនសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបនៃអង្គសិក្ខាសាលារួចមក។ ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេ បញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ ក៏បានលើកឡើងអំពីបញ្ហាការរីករាលដាលនៃជំងឺcovid-19 ដោយបច្ចុប្បន្នពិភពលោកកំពុងមានការព្រួយបារម្មណ៍ ហើយបានក្លាយទៅជាផែនការទប់ស្កាត់ និងបញ្ជៀសជាសកល អំពីភាពរំជើបរំជួល នៃការលូតលាស់យ៉ាងលឿននៅគ្រប់ប្រទេសនៅលើពិភពលោក ដែលជំងឺរលាកផ្លូវដង្ហើមcovid-19នេះ បានឆក់យកជីវិតមនុស្សអស់ជាច្រើននាក់នៅបណ្តាលប្រទេសមួយចំនួនទូរទាំងពិភពលោក ហើយរហូតដល់មកពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសcovid-19 ចំនួន១២ករណីផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានខិតខំទប់ស្កាត់ និងបញ្ជៀសហានិភ័យនេះ យ៉ាងយកចិត្តទុកដាក់បំផុត ដោយបានជម្រុញដល់គ្រប់ស្ថាប័ន ជាពិសេសក្រសួងសុខាភិបាល ធ្វើការសង្គ្រោះ ថែទាំ និងតាមដានពិនិត្យដែលសង្ស័យថា មានអ្នកផ្ទុកវីរុសcovid-19 ដោយរៀបចំអោយពួកគាត់ស្នាក់នៅដាច់ដោយឡែក។ ក្នុងនោះដែរ នៃដំណើរការកើតឡើងឈ្មោះជំងឺcovid-19នេះ ឯកឧត្តម បានបញ្ជាក់ថាអង្គភាពកងពលតូចថ្មើរជើងលេខ៤១ បានជម្រុញអោយមេបញ្ជាគ្រប់បណ្តាលអង្គភាពចំណុះកងពល អោយផ្សព្វផ្សាយអំពីអនុ សាសន៍របស់សម្តេចតេជោ និងអនុវត្តន៍តាមសេចក្តីប្រកាសណែនាំក្រសួងសុខាភិបាលគ្រប់ពេលវេលា ស្តីពីការបង្ការទប់ស្កាត់ និងការបញ្ជៀសនៃជំងឺcovid-19 ដល់កងទ័ពផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ទោ សូរ្យ ណារ៉ា បានប្រសាសន៍កោតសរសើរដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១ ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរទាំងការងារក្នុងអង្គភាព និងក្រៅអង្គភាព។ ក្នុងនោះឯកឧត្តម ឧត្តមសេនីយ៍ទោ បានសូមសំណូមពរដល់កងទ័ពទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងមិនធ្វើដំណើរទៅណាមកណាដែលគ្មានការអនុញ្ញាតនោះឡើយ។សហការី

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
832 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
22162 នាក់
ខែនេះ :
124512 នាក់
3 ខែនេះ :
349177 នាក់
សរុប :
1889080 នាក់