ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ខ្យល់កន្រ្តាក់ បានវាយប្រហារ អាគារកងទ័ពចំនួន៤ខ្នង និងលំនៅ ដ្ឋានប្រជាពលរដ្ឋចំនួន៣ខ្នង នៅស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ
So,15 März 2020 (Time 06:33 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 249នាក់)


ខ្យល់កន្រ្តាក់ដែលលាយឡំនឹងភ្លៀងកក់ខែមួយមេ កាល ពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងទឹកដីខេត្តឧត្តរមានជ័យ បានវាយប្រហារទៅលើភូមិទួលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បានបណ្តាលអោយលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៣ខ្នង រងការខូចខាតទាំងស្រុង និងអាគារវេទិការ អាគារផ្ទះបាយ អស់ចំនួន ៤ខ្នងទៀត នៅក្នុងអង្គភាពវរសេនាតូចលេខ៤១១ នៃកងពលតូចថ្មើរជើងលេខ៤១។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី លួស ឡាញ់ មេបញ្ជាការងកងពលតូចថ្មើរជើងលេខ៤១ មេបញ្ជាការវរសេនាតូចលេខ៤១១ បានអោយដឹងព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះថា អាគារវេទិការទំហំ៧មគុណនឹង១៨ម ធ្វើអំពីដែក និងស៊ីម៉ងត៍ ត្រូវខ្យល់បក់ប៉ើងរបើកសំយាបខាងលិចអស់ទាំងស្រុង អាគារស្នាក់នៅរបស់កងទ័ពចំនួន២ខ្នង ទំហំ៧មគុណនឹង ៣២ម បានប៉ើងរបើកក្បឿងអស់ជាង២០០សន្លឹក និងអាគារផ្ទះបាយទំហំ ៧មគុណនឹង២១ម ធ្វើអំពីឈើប្រក់ស័ង្ហសី ក៏ត្រូវខ្យល់បក់អោយទ្រេតផងដែរ។

លោកឧត្តមសេនីយ៍ត្រីបន្ថែមថា មានលំនៅដ្ឋានកងទ័ពចំនួន៣ខ្នងផ្ទះទៀត ក៏ត្រូវរងគ្រោះដោយខ្យល់កន្រ្តាក់នេះ ស្ថិតនៅភូមិទួលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដោយទី១លំនៅដ្ឋានទំហំ ៤មគុណនឹង៥ម ម្ចាស់ឈ្មោះ ឌិន កុសល អាយុ២៦ និងប្រពន្ធឈ្មោះឈួន ធី អាយុ២៣ឆ្នាំ របើកដំបូលស័ង្ហសីអស់ចំនួន១០សន្លឹក ទី២ លំនៅដ្ឋានទំហំ៥មគុណនឹង៧ម ម្ចាស់ឈ្មោះ ប៊ុន ហង្ស អាយុ៤៩ឆ្នាំ ប្រពន្ធឈ្មោះ ហួត សុនី អាយុ៤៥ បានរងការខូចខាតរបើកស័ង្ហសីចំនួន ២០សន្លឹក និងទី៣ផ្ទះទំហំ ៦មគុណនឹង៨ម ម្ចាស់ផ្ទះឈ្មោះអ៊ុល សំអុន អាយុ២៤ឆ្នាំ ប្រពន្ធឈ្មោះ ប៉ុន កញ្ញា អាយុ២១ឆ្នាំ បានរបើកស័ង្ហសីអស់ចំនួន៦៤សន្លឹក។

លោកឧត្តមសេនីយ៍ត្រី លួស ឡាញ់ បានបញ្ជាក់ថា ពុំមានគ្រួសារកងទ័ពណាម្នាក់បានរងគ្រោះដល់អាយុជីវិតនោះទេ។ ក្នុងគ្រោះមហន្តរាយនេះ ដែលបានវាយប្រហារទៅលើទីតាំងបន្ទាយកងទ័ពវរសេនាតូចលេខ៤១១ ក៏ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានចាត់តាំងអោយកម្លាំងចុះអន្តរាគមន៍ជួយរុះរើអាគារកងទ័ព និងលំនៅដ្ឋានគ្រួសារកងទ័ព ដើម្បីរៀបចំរកទីកន្លែងស្នាក់នៅបណ្តោះ អាសន្ន។ ក្នុងនោះឯកឧត្តមឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានជម្រុញដល់គ្រប់បណ្តាលអង្គភាព នឹងបានអោយក្រុមការងារប្រចាំការលើ២៥ម៉ោង ដើម្បីជួយអន្តរាគមន៍ដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋ នៅតាមតំបន់ដែលឈរជើង ក្នុងភូមិសាស្រ្តរបស់ខ្លួន នៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។ដោយសហការី

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ច ចុះឆែកឆេរ សណ្ឋាគារ មួយកន្លែង ឃាត់ខ្លួនជនជាតិចិន ដែលរស់នៅ ខុសច្បាប់ នៅខេត្តមណ្ឌលគិរី (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចោរ ឆក់ដ៏សកម្ម អស់ល័ក្ខត្រូវបាន ម្ចាស់ដេញចាប់ក្របួចបាន ពីរនាក់ ប្រគល់ជូនសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំង អាវុធហត្ថ ឃាត់ខ្លួនជន សង្ស័យជា ស្រីស្អាត ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង កងរាជអាវុធហត្ថខេត្ត កំពង់ឆ្នាំងធ្វើការបង្ក្រាបបទល្មើស ព្រៃឈើបានជា បន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការយោធា នៅតាមព្រំដែនមុខបន្តចុះផ្សព្វផ្សាយ ច្បាប់បញ្ញតិ បទវិន័យ និងលក្ខន្តិកៈទូទៅនៃកងយោធ ពលខេមរភូមិន្ទដល់កងទ័ព (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2549 នាក់
ម្សិលមិញ :
7068 នាក់
សប្តាហ៍នេះ :
25792 នាក់
ខែនេះ :
111761 នាក់
3 ខែនេះ :
302933 នាក់
សរុប :
2116262 នាក់