ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ប្រជាពលរដ្ឋ ០១គ្រួសារធំ បានធ្វើសេចក្ដីអំពាវនាវសារ ជាថ្មីម្ដងទៀតពាក់ព័ន្ធនឹងឈ្មួញទុច្ចរិត បានប្លន់យកដីរបស់គាត់ទៅលក់យ៉ាងកម្រោល
Sa,14 März 2020 (Time 03:56 )
ដោយ ៖ កញ្ញារស្មី (ចំនួនអ្នកអាន: 343នាក់)


ខេត្តសៀមរាប:ប្រជាពលរដ្ឋមួយគ្រួសារធំដែលរងគ្រោះដោយសារអ្នកមានអំណាចនិងមានប្រាក់បានប្លន់យកដីរបស់គាត់ដែលមានចំនួន ១៣ ហិកតាដើម្បីយកទៅលក់ឲ្យក្រុមហ៊ុនពុះដីឡូលក់ដោយពុំបានគិតអំពីអ្វីទាំងអស់។ប្រជាពលរដ្ឋមួយគ្រួសារធំខាងលើនេះដែលមានឈ្មោះលោកម៉ោញអំជាមេគ្រួសារបានអះអាងថាដីស្រែចំការរបស់គាត់មានចំនួន ១៣ ហិកតាដែលមានទីតាំងស្ថិតនៅក្នុងភូមិរំចេកឃុំរំចេកស្រុកបន្ទាយស្រីខេត្តសៀមរាបគឺត្រូវបានឈ្មួញជាឧកញ៉ាបានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចមូលដ្ឋានហើយបានយកដីរបស់គាត់យកទៅលក់ទៅឲ្យមេឈ្មួញពុះដីឡូលក់យ៉ាងក្រអឺតក្រទម។

ផ្ទុយទៅវិញអាជ្ញាធរមូលដ្ឋានរួមទាំងអាជ្ញាធរស្រុកបន្ទាយស្រីបានឆ្លើយដាក់គ្នារទៅវិញទៅមកដែលរហូតមកដល់ពេលនេះគឺពុំគិតមានចំណាត់ការដោះស្រាយជូនក្រុមគ្រួសារដែលរងគ្រោះខាងលើនេះនៅឡេីយទេ។

លោកម៉ោញអំដែលត្រូវជាមេគ្រួសារនិងជាជនរងគ្រោះនោះបានអះអាងថាដីស្រែចំការរបស់គាត់គឺមានចំនួន ១៣ហិតា ដែលស្ថិតនៅក្នុងភូមិឃុំខាងលើគឺត្រូវបានឈ្មោះ(សាត រ៉ម)បានលួចយកប្លង់ដីរបស់គាត់និងបានត្រូវរ៉ូវជាមួយសមត្ថកិច្ចមូលដ្ឋានយកទៅលក់ឲ្យឈ្មួញ។គាត់បានបន្តទៀតថាគាត់មានសាក្សីរស់ជាច្រើននាក់ថែមទៀតផងដើម្បីចូលទៅបំភ្លឺនៅក្នុងតុលាការនិងបំភ្លឺជូនសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានថែមទៀតផង។

ដូច្នេះហើយទើបក្រុមគ្រួសារខាងលើនេះបានសំណូមពរទៅដល់សមត្ថកិច្ចមូលដ្ឋានស្រុកបន្ទាយស្រីក៏ដូចជាអាជ្ញាធរខេត្តសៀមរាបមេត្តាជួយស៊ើបអង្កេតនឹងចាត់វិធានការជាបន្ទាន់ផងខណៈពេលដែលដី១៣ ហិកតានេះគឺកំពុងត្រូវបានគេយកពុះជាដីឡូត៍លក់បាត់ទៅហើយ។លើសពីនេះទៅទៀតគាត់បានសំណូមពរទៅដល់អតិថិជនដែលចូលចិត្តទិញដីឡូត៍គឺត្រូវប្រយ័ត្នឱ្យមែនទែនពីព្រោះទីតាំងនេះកំពុងតែមានបញ្ហាពាក់ព័ន្ធនឹងផ្លូវច្បាប់៕ដោយកញ្ញារស្មី

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
422 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
21752 នាក់
ខែនេះ :
124102 នាក់
3 ខែនេះ :
348767 នាក់
សរុប :
1888670 នាក់