ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
អំពើពុករលួយ របស់លោក ឈុន សុភមង្គល កាន់តែល្បីល្បាញនិងត្រូវបាន លាតត្រដាងជា បន្តបន្ទាប់
Do,12 März 2020 (Time 08:26 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 318នាក់)


ខេត្តឧត្ដរមានជ័យ:ប្រភពព័ត៌មានពីមន្ត្រីគយនៅក្រុងខេត្តឧត្តរមានជ័យ មួយចំនួនបានឲ្យដឹងថា លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ កំពុងសាងភាពល្បីល្បាញខាងពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា លោក ឈុន សុភមង្គល កំពុងយកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង មកអនុវត្តន៍ក្នុងតួនាទីជាប្រធានសាខាគយខេត្តឧត្តរមានជ័យ យ៉ាងរលូន ហើយយកឈ្មោះលោក គុណ ញឹម ដែលជាមេគយធំ មកបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺក្រទម។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ តាមច្រកនេះយ៉ាងគំហុក។ ប្រភពស្និទ្ធនឹងលោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ បានឲ្យដឹងថា ការដែលលោក វ៉ាន់ ក្តេ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត​គឺដោយសារអាងមានលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ជាបង្អែកដ៏រឹងមាំ។ ទន្ទឹមនឹងនេះដោយសារ​លោក វ៉ាន់ ក្តេ ចំណាយដើមទន់អស់ច្រើនក្នុងការទទួលបានតំណែងជាប្រធានការិយាល័យគយច្រកអូរស្មាច់ ទើបខំប្រឹងប្រព្រឹត្តអំពើពុករលួយ ប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់គ្មានញញើតអ្វីឡើយ។
ចំណែកប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់មិនចាញ់លោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ នោះទេ។

ប្រភពស្និទ្ធនឹងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ទំនិញដែលឈ្មួញនាំចូលតាមច្រកអូរស្មាច់ ច្រកជាំ និងច្រកជប់គគីរ បង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ព្រោះលោក ឈុន សុភមង្គល បណ្តោយឲ្យមន្ត្រីគយប្រចាំច្រកទាំង៣នោះ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង៕ដោយសហការី

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
856 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
22186 នាក់
ខែនេះ :
124536 នាក់
3 ខែនេះ :
349201 នាក់
សរុប :
1889104 នាក់