ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
មានភាពមិនប្រក្រតីដីព្រៃ១០០ហិចតារបស់លោកឧកញ៉ា ហ៊ុយ ភៀវ គេសង្ស័យថាកន្ទេលធំបន្លំដេក
Sa,29 Februar 2020 (Time 02:59 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 242នាក់)


ក្រោយពីមានការផ្សព្វផ្សាយរឿង ការឈូសឆាយដីព្រៃជាង១០០ហិចតា របស់ឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម សៀមរាប-ឧត្តរមានជ័យ ស្ថិតនៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមាន ជ័យ ដែលគេសង្ស័យថា មានការឃុបឃឹតពីមន្រ្តីជំនាញចុះត្រួតពិនិត្យ និងដីព្រៃមានឯកសារមួយចំនួនប៉ុណ្ណោះ ដែលចេញដោយក្រុមនិសិត្ស(០១) ឯដីព្រៃមួយចំនួនទៀត ពុំមានឯកសារសង្ស័យមានការត្រូវរូវគ្នាពីសំណាក់អាជ្ញាធរ។

ចំពោះមហាជនដាក់សង្ស័យនេះបាននិយាយថា កន្លងមក កាលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសត្ថកិច្ចចម្រុះស្រុកអន្លង់វែង ដឹកនាំដោយលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចុះឃាត់ ការឈូសឆាយដីព្រៃនៅចំណុចភូមិសាស្រ្តខាងលើ។ ដោយធ្វើការ ឃាត់អាបុលឈូសឆាយដីព្រៃចំនួន ១គ្រឿង មិនអោយធ្វើការឈូសឆាយបណ្តោះអាសន្ន។ ហើយស្រាប់តែមានឈ្មោះ សាត ធៀប ភេទប្រុសអាយុ៦៧ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលគេស្គាល់ថា ជាតំណាងរបស់លោកឧកញ៉ា ហ៊ុយភៀវ បានបង្ហាញប្លង់ដី ៣០ហិកតា(ដែលចេញក្រុមនិសិត្ស០១) ដែលសុទ្ធតែព្រៃធំៗ និងពុំមានច្បាប់ឈូសសឆាយ។ តែមិនបានបង្ហាញឯកសារ ដែលពាក់ព័ន្ធនឹងដីព្រៃជិត ១០០ហិចតា ផ្សេងទៀតនោះឡើយ ដោយសង្ស័យដោយមានការឃុបឃឹីតពីសំ ណាក់លោកមេឃុំលំទង និងលោកអភិបាលស្រុុកអន្លង់វែង ហើយមើលទៅ ទើបគេហ៊ានយកគ្រឿងចក្រទៅឈូយឆាយដីព្រៃបានបែបនេះ។

មជ្ឈដ្ឋានគេបានដាក់ការសង្ស័យថាមន្រ្តីរដ្ឋបាលព្រៃឈើអាចបានលាភសក្ការៈហើយបានជាមិនមានវិធាននោះ។ ដោយជាក់ស្តែងកន្លងមកកាល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ​​ ដឹកនាំដោយលោក​ ហម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ ថ្នាក់កណ្តាលចុះពិនិត្យ​ និងផ្ទៀងផ្ទាត់ទីតាំងដីព្រៃដែលឈូសឆាយ​ ក្នុងភូមិសាស្ត្រ​ ភូមិស្រឡៅស្រោង តែគេពុំឃើញមានចំណាត់ការពីមន្រ្តីរដ្ឋបាលព្រៃឈើនោះឡើយ។ ដោយគេឃើញ លោក ហម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ឈរថតរូបអនុស្សាវរីយ៍ជាមួយក្រុមការងារមន្រ្តីរដ្ឋបាលព្រៃឈើ សមត្ថកិច្ច និងមេការលោកឧកញ៉ា ហ៊ុយភៀវ គឺលោក សាត ធៀប ។ ដោយក្នុងរូបថតអនុស្សាវរីយ៍ ជាប់សុទ្ធតែព្រៃឈើធំៗ ឈរនៅតម្រៀបជួរពីក្រោយយ៉ាងស្រស់សង្ហារ ដែលកំពុងតែភិតភ័យរងគ្រោះ ក្នុងពេលឆាប់ៗនេះ។

ដូច្នេះហើយការឈូសឆាយដីព្រៃ១០០ហិចតា របស់លោកឧកញ៉ា ហ៊ុយ ភៀវ ត្រូវបានគេដាក់ការសង្ស័យថា ជាកន្ទេលធំបន្លំដេកកំពុងឃុបឃឹតគ្នាបំភ្លេចបំផ្លាញព្រៃឈើ។ ហើយបើតាមប្រភពពីមន្រ្តីក្រុមប្រឹក្សាឃុំអន្លង់វែងម្នាក់ បានអះអាងថា មេការរបស់លោកឧកញ៉ា ហ៊ុយភៀវ គឺលោក សាត ធៀប មានរឿងអាស្រូវច្រើនជាមួយនឹងកូនប្រុសឈ្មោះ ធា ដែលពុំមានតួនាទី បានកាន់GPS ដើរចុចវាល់ដីព្រៃ ព្រមទាំងមានការឃុបឃឹតពីអាជ្ញាធរលក់ដីអោយអ្នកមកពីឆ្ងាយ។ ហើយលោកសាត ធៀប និងកូនឈ្មោះ ធា ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កោះហៅផងដែរ។ (ដោយនៅភាគបន្តទៀត)

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
676 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
22006 នាក់
ខែនេះ :
124356 នាក់
3 ខែនេះ :
349021 នាក់
សរុប :
1888924 នាក់