ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
លោក ហ៊ុយ ទូច មេពេទ្យសត្វ ខេត្តបន្ទាយមានជ័យ បើកដៃអោយ ឈ្មួញនាំចូលគោ ក្របី ជ្រូក មាន់ ទា ចូល តាមច្រករបៀង អូរបីជាន់យ៉ាង អនាធិបតេយ្យ
Fr,28 Februar 2020 (Time 10:49 )
ដោយ ៖ កញ្ញារស្មី (ចំនួនអ្នកអាន: 322នាក់)


ខេត្តបន្ទាយមានជ័យ:ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថ្មីៗនេះឈ្មួញសម្រុកដឹកជញ្ជូនគោក្របីជ្រូកមាន់ទា និងចំណីអាហារខូចគុណភាពពីស្រុកសៀម ចូលតាមច្រករបៀងអូរបីជាន់ យ៉ាងពេញបន្ទុក។ ចំណែកលោក ហ៊ុយ ទូច មេពេទ្យសត្វខេត្តបន្ទាយមានជ័យ មិនចាត់វិធានការទប់ស្កាត់បទល្មើសនាំចូលគោក្របីជ្រូកមាន់ទា តាមច្រកបៀងអូរបីជាន់នោះទេ ហើយបណ្តោយឲ្យមន្ត្រីយោធាឈរជើងនៅច្រករបៀងអូរបីជាន់ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានបង្ហើបឲ្យដឹងថា ក្រុមឈ្មួញនាំចូលគោក្របីជ្រូកមាន់ទា ដោយគ្មានការត្រួតពិនិត្យពីសំណាក់មន្ត្រីពេទ្យសត្វក្រោមការគ្រប់គ្រងរបស់លោក ហ៊ុយ ទូច មេពេទ្យសត្វខេត្តបន្ទាយមានជ័យ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ហ៊ុយ ទូច និងមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ផងដែរ។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែរច្រករបៀងអូរបីជាន់ បានឲ្យដឹងថា ច្រករបៀងមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាវរការពារព្រំដែនលេខ៥០៣ ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញច្រើននាក់សម្រុកនាំចូលគោក្របីជ្រូកមាន់ទា ព្រមទាំងចំណីអាហារខូចគុណភាពចូលតាមច្រកនេះយ៉ាង​ពេញបន្ទុក ហើយផ្ទេរដាក់រថយន្តនៅក្បែរច្រករបៀងរួចដឹកជញ្ជូនចូលខេត្តបន្ទាយមានជ័យ និងខេត្តផ្សេងៗទៀតបានដោយសេរី។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើដៃពីសំណាក់លោក ហ៊ុយ ទូច មេពេទ្យសត្វខេត្តបន្ទាយមានជ័យ ទេនោះគឺឈ្មួញមិនអាចនាំចូលសត្វរស់ដូចជាគោក្របីជ្រូកមាន់ទា តាមច្រករបៀងអូរបីជាន់យ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះទេ។

ប្រភពខ្លះបានឲ្យដឹងថា កន្លងមកលោក ហ៊ុយ ទូច មេពេទ្យសត្វខេត្តបន្ទាយមានជ័យ បង្ក្រាបតែក្រុមឈ្មួញនាំចូលគោក្របីជ្រូកមាន់ទា ពីស្រុកសៀម ដែលមិនបង់លុយតាមការកំណត់ប៉ុណ្ណោះ ចំណែកឈ្មួញដែលបង់លុយតាមការកំណត់គឺ អាចនាំចូលតាមអំពើចិត្ត៕ដោយកញ្ញារស្មី

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
482 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
21812 នាក់
ខែនេះ :
124162 នាក់
3 ខែនេះ :
348827 នាក់
សរុប :
1888730 នាក់