ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ប្រជុំផ្សព្វផ្សាយលទ្ធិផលនៃសន្និបាតគណកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ ដល់សមាជិក សមាជិកបក្សប្រជាជនកម្ពុជា
Fr,28 Februar 2020 (Time 10:21 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 263នាក់)


ឯកឧត្តម នាង ឃីម សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានកិត្តិយសបក្សស្រុកអន្លង់វែង បានជួបសំណេះជាមួយសកម្មជន ជាង៣០០នាក់ នៅក្នុងឃុំលំទង និងការផ្សព្វផ្សាយស្តីពីសន្និបាតបូកសរុប ខ្លឹមសារការងារទូរទៅគណបក្សឆ្នាំ២០១៩ និងលើកទិសដៅភារកិច្ចឆ្នាំ២០២០ របស់គណកម្មការកណ្តាលគណបក្សប្រជាជន ដែលរៀបចំនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំលំទង ដើម្បីជាជំនួយស្មារតីយកទៅអនុវត្តន៍នៅមូលដ្ឋាន។

ឯកឧត្តម នាង ឃីម បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងតែស្ថិតក្នុងក្នុងការអភិវឌ្ឍន៍ និងរីកចំរើនលើគ្រប់វិស័យ នាសព្វថ្ងៃ ក៏ដោយសារថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តឈ្នះៗ ក្នុងកំណែរទម្រង់ជាមួយក្រសួងស្ថាប័ន រាជធានី ខេត្ត បានអនុវត្តន៍ការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមច្បាប់ និងអនុក្រិត ដែលបានកំណត់។ ដែលជាហេតុធ្វើអោយ សមទ្ធិផលដែលសម្រេចបានទាំងអស់នេះ បានជ្រាបចូលក្នុងជំនឿចិត្តប្រជាជន ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសបានមើលឃើញនូវសារៈសំខាន់នៃសន្តិភាព ដែលជាស្នាដៃក្នុងប្រវត្តិសាស្រ្តផងដែរ។

ឯកឧត្តម នាង ឃីម បានបន្ថែមថា ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ដែលជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយន្តការលើកកំពស់ការតាំងចិត្តខាងនយោបាយ ដើម្បីជម្រុញអោយមានការអនុវត្តន៍កំណែទម្រង់ដោយមានប្រសិទ្ធិភាព ទូលំទូលាយ ស៊ីជម្រៅទាំងផ្នែកខាងក្នុង និងក្រៅ និងអភក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ក្នុងគោលបំណង ការកែទម្រង់ពីលើចុះក្រោម និងពីក្រោមទៅលើ។

ក្នុងឱកាសនោះ ឯកឧត្តម នាង ឃីម បានជម្រុញដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវពង្រឹងកិច្ចសហការសាមគ្គីភាពឯកភាពផ្ទៃក្នុងអោយបានល្អ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយយល់ដឹងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសអំពីខ្លឹមសារសំខាន់ នៃលទ្ធិផលនៃសន្និបាតគណកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ ដើម្បីបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិអោយបានរីកចំរើនតទៀត។ដោយសហការី

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
916 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
22246 នាក់
ខែនេះ :
124596 នាក់
3 ខែនេះ :
349261 នាក់
សរុប :
1889164 នាក់