ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
តើដីព្រៃមានប្លង់ មានវាសនា ទៅយ៉ាងណា? ក្រោយពីបែកធ្លាយ មានការឃាត់ គ្រឿងចក្រឈូសឆាយ ដីព្រៃរបស់លោក ឧកញ៉ា ហ៊ុយ ភៀវ
Sa,22 Februar 2020 (Time 07:40 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 321នាក់)


ឧត្ដរមានជ័យ:សមត្ថកិច្ចចម្រុះ ចុះឃាត់អាប៊ុល ឈូសឆាយដីព្រៃនៅចំណុចភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ ដែលពុំមានច្បាប់ឈូសឆាយ ហើយត្រូវបានដោះលែងភ្លាមៗ នៅនឹងកន្លែងផ្ទាល់ ដោយសំអាងថា ជាដីមានប្លង់រឹង ហើយម្ចាស់ជាឧកញ៉ាឈ្មោះ ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម សៀមរាប-ឧត្តរមានជ័យ។

ក្រោយពីសកម្មភាពឈូសឆាយដីព្រៃជាង ១០០ហិចតាខាងលើ បានស្ងប់ស្ងាត់ ដោយគេកំពុងរត់ការធ្វើច្បាប់ឈូសឆាយ ពីថ្នាក់ស្រុក និងថ្នាក់ខេត្តផងដែរ។ ក្នុងនោះកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងាររដ្ឋបាលព្រៃឈើដឹកនាំដោយលោក ហម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល លោក អ៉ឹម សៅវរឹទ្ធិ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ លោក ដុម ឈុននី ប្រធានក្រុមប្រឹក្សាស្រុកអន្លង់វែង និងលោក សាត ធៀប ចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងដីឈូសឆាយស្ថិតនៅក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តែគេនៅមិនទាន់ឃើញមានចំណាត់ការយ៉ាងពីជំនាញរដ្ឋបាលឈើ ជាពិសេសលោក ហម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ដែលចុះត្រួតពិនិត្យជាក់ស្តែងនៅទីតាំងដីដែលមានប្លង់រឹង ដោយឃើញសុទ្ធតែដីព្រៃសុទ្ធ និងមានដើមឈើធំៗ។

ក្នុងការចុះត្រួតពិនិត្យដីព្រៃមានប្លង់រឹង គេសង្កេតឃើញមានលោក សាត ធៀប ដែលជាតំណាងឧកញ៉ា ហ៊ុយ ភៀវ ដោយគេដឹងថា មានតួរនាទីជា ប្រធានសភាពាណិជ្ជកម្ម សៀមរាប-ឧត្តរមានជ័យ បានចូលរួមជាមួយក្រុមការងារនោះដែរ។ ហើយតាមសេចក្តីរាយការណ៍អោយដឹងថា លោក សាត ធៀប បានបង្ហាញឯកសារដីមានប្លង់រឹង ចំនួន ៣០ហិចតា ដែលចេញដោយក្រុុមនិសិស្ស(០១) ដោយឡែកដីព្រៃរាប់សិបហិចតាផ្សេងទៀត ដែលគេសង្ស័យថា មានឃុបឃិតពីសំណាក់អាជ្ញាធរ និងមន្រ្តីជំនាញ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

មហាជនបានរិះគន់យ៉ាងខ្លាំងថា ដីព្រៃមានដើមឈើធំៗរាប់រយហិចតា ដែលមានប្លង់រឹងត្រឹមត្រូវ ជាពិសេសដីរបស់លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម សៀមរាប-ឧត្តរមានជ័យ ដែលមានដីព្រៃស្ថិតនៅភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង មានប្លង់រឹងចេញដោយមន្រ្តីជំនាញឃុបឃឹតគ្នា។ ហើយជាពិសេសទៅទៀតបុគ្គលឈ្មោះ សាត ធៀប ល្បីល្បាយខាងរឿងអាស្រូវដីធ្លីនៅ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានកូនបង្កើតម្នាក់ឈ្មោះ សាត ធា ពុំមានតួរនាទីអ្វីសោះ នៅក្នុងស្ថាប័នរដ្ឋ ដែលពូកែខាងកាន់GPS ដើរចុចយកដីរដ្ឋលក់ ដោយមានការឃុបឃឹបពីអាជ្ញាធរ ភូមិ-ឃុំផងដែរ៕(នៅមានវគ្គបន្ត)ដោយ:សហការី

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
820 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
22150 នាក់
ខែនេះ :
124500 នាក់
3 ខែនេះ :
349165 នាក់
សរុប :
1889068 នាក់