ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ
Sa,01 Februar 2020 (Time 08:38 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 405នាក់)


ខេត្តឧត្ដរមានជ័យ:ក្រោយពីមានកម្លាំងសមត្ថកិច្ច ចម្រុះ ធ្វើការឃាត់គ្រឿងចក្រប្រភេទប៊ុល ឈូសឆាយដីព្រៃដែលប្លង់កម្មសិទ្ធិត្រឹមត្រូវតែពុំមានច្បាប់ឈូសឆា។ ហេតុការណ៍នេះ បានធ្វើឡើងនៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ដឹកនាំដោយលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចុះឃាត់ ការឈូសឆាយដីព្រៃនៅចំណុចភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា កម្លាំងចម្រុះ ចុះប្រតិបត្តិការ ដោយមានការសម្របសម្រួលពីព្រះរាជាអាជ្ញាខេត្តឧត្តរមានជ័យ ឃាត់បានអាប៊ុល១គ្រឿង មិនអោយឈូសឆាយដីព្រៃ និងបានរក្សាទុកនៅនឹងងកន្លែង ចំណែកអ្នកបើកបរឈ្មោះ ឆាយ សឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើក រស់នៅភូមិ ស្រាំម្កាក់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់ ម្ចាស់កម្មសិទ្ធ ដីធ្លីឈ្មោះ សាត ធៀប ភេទប្រុសអាយុ៦៧ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ ដែលមានទំហំ ៣០ហិកតា ជាដីដែលមានប្លង់រឹង និងមានសុទ្ធតែដីមានព្រៃ ហើយពុំមានច្បាប់ ឈូសឆាយទៀត។ នៅក្នុងនោះដែរ កម្លាំងសមត្ថកិច្ច បានដកហូត រណាយន្ត (ម៉ាសីុនត្រង់សីុនរ័) ចំនួន ៤គ្រឿង យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង។

មហាជនបានរិះគន់ថា ដីព្រៃបែរជាមានប្លង់រឹង និងមានប្លង់កាន់កាប់ត្រឹមត្រូវ តែដីស្រែចំការរបស់ប្រជាពលរដ្ឋខ្លះ ដែលអាស្រ័យផលជារៀងរាល់ឆ្នាំ គឺស្ទើរតែពុំមានឯកសាកកាន់កាប់ទៀតផង។ តែដីរបស់លោក សាត ធៀប ជាដីដែលមានសុទ្ធតែព្រៃ បែរមានប្លង់រឹង ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តឧត្តរមានជ័យទៀតផង។

ហើយសូមបញ្ជាក់ថា បុគ្គលឈ្មោះ សាត ធៀប ល្បីល្បាយខាងរឿងអាស្រូវដីធ្លីនៅ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានកូនបង្កើតម្នាក់ឈ្មោះ សាត ធា ពុំមានតួរនាទីអ្វីសោះ នៅក្នុងស្ថាប័នរដ្ឋ ដែលពូកែខាងកាន់GPS ដើរចុចយកដីរដ្ឋលក់ ដោយមានការឃុបឃឹបពីអាជ្ញាធរ ភូមិ-ឃុំផងដែរ។ដោយសហការី

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
628 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
21958 នាក់
ខែនេះ :
124308 នាក់
3 ខែនេះ :
348973 នាក់
សរុប :
1888876 នាក់