រថយន្តទំនើប បោះពួយលឿន ទៅបុកទ្រូងផ្លូវទៀតហើយ
ភ្នំពេញ : បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តទំនើបម៉ាករ៉េងរូវើមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅរបាំងទ្រូងផ្លូវបាក៣កង់រថយន្តផុងមួយកំណាត់មុខទៅមុខលែងរួច។
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៨ខែវិច្ឆិកាឆ្នាំ២០២០។ស្ថិតតាមបណ្ដោយផ្លូវ មហាវិថីព្រះមុនីវង្សកែង និងផ្លូវ១៨២ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាករ៉េងរូវើពណ័ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2S- 5549 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន ខណៈមកចំណុចកើតហេតុលើបានជ្រុលទៅរបាំងទ្រូងពេញទំហឹងបណ្ដាលឲ្យបាក់៣កង់រថយន្តខូចផ្នែងខាងមុខស្ទើរតែទាំងស្រុង៕ដោយសហការី