សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៤នាក់់ ពាក់ព័ន្ធ នឹងគ្រឿងញៀន ជិត១គីឡូ ហែកគុកចេញបាត់
ភ្នំពេញ៖ជនសង្ស័យ៤នាក់ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជិត១គីឡូក្រាម បានរត់គេចខ្លួនពីបន្ទប់ឃុំឃាំង នៃប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នេះ ។
លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យថា ពិតជាមានករណីរត់គេចខ្លួន នេះមែន ដែលពេលនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើង តាមចាប់ខ្លួនជនសង្ស័យត្រឡប់មកវិញ ។
ជនសង្ស័យ ឈ្មោះ វ៉ាន់ ធី បានសារភាពថា យកថ្នាំញៀនទាំងអស់នេះគឺយកទៅឲ្យឈ្មោះ សុខ លីន ហើយភ្លាមៗ នោះជនសង្ស័យសុខ លីន ក៏បាន ដើរចេញមកពីក្នុងវត្ត សមត្ថកិច្ចក៏បានឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង ។
ក្រោយពីស្តាប់ចម្លើយសារភាព រួច កម្លាំងសមត្ថកិច្ចក៏បានបន្ត ទៅឆែកឆេរនៅបន្ទប់ជួល លេខ១៦ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ជាបន្ទប់ជួលរបស់ឈ្មោះ សុខ លីន និង ឈ្មោះ ហុង បូរី ក៏បានត្រួតពិនិត្យឃើញក្រាមសរថ្លាចំនួន៩កញ្ចប់ថង់ធំបន្ថែមទៀត ។
ជាក់ស្តែងជនសង្ស័យចំនួន៤នាក់ ៖
១-ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុនរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។
២-ឈ្មោះ ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។
៣-ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិត ប្រាកដស្នាក់នៅវត្តនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ។
៤-ឈ្មោះ ហ៊ិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុនរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវ លំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។
ដោយ:សហការី