ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
សមត្ថកិច្ច ឃាត់ខ្លួនភ្នាក់ងារ ២នាក់ នៃឆ្នោតវៀតណាម បានទៀតហើយ
Mon,09 November 2020 (Time 03:10 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 231នាក់)


ភ្នំពេញ៖ប្រភពពី សមត្ថកិច្ច បានឃាត់ខ្លួនភ្នាក់ងារ២នាក់ នៃឆ្នោតវៀតណាមដែលមានសញ្ញាសម្គាល់ C56 របស់ថៅកែឈ្មោះ ប៊ុនធឿន ដោយមានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ ប៉ុន្តែ តាមប្រភពព័ត៌មាន បង្ហើបថា មេឆ្នោតវៀតណាម ឈ្មោះ ប៊ុនធឿន កំពុងរត់ការអោយមានការដោះលែង វិញ ។

នគរបាលខណ្ឌដង្កោ បានបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមដុះស្លែមួយនេះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១៖៣០នាទី នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវបេតុង សាលាកសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបង្ហើបប្រាប់ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា ភ្នាក់ងារ២នាក់ នៃឆ្នោតវៀតណាមសញ្ញាសម្គាល់ C56 របស់ឈ្មោះ ប៊ុនធឿន នេះ គឺ ទី១មានឈ្មោះ ធុយ ស៊ីត្រៃ អាយុ២១ឆ្នាំ និង ទី២ឈ្មោះ សេង សុខភី អាយុ២៥ឆ្នាំ ។

នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាព ថា ពិតជាបានទទួលកត់ឆ្នោតវៀតណាមអោយថៅកែឈ្មោះ ប៊ុនធឿន អាយុប្រហែល៣៥ឆ្នាំ ដែលមានសញ្ញាសម្គាល់ C56 ពិតប្រាកដមែន ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីធ្វើតាមនីតិវិធីច្បាប់៕ដោយ:សហការី

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងា​រនាំយកទេយ្យវត្ថុ ប្រគេនដ​ល់ព្រះ​សង្ឃចំនួន ២៥៦​វត្ត ទូទាំងខេត្តបន្ទាយ​មានជ័យ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តម​សេនី​យ៍ឯក ង៉ែត ​ចាន់ថុន និង​លោ​កឧត្ដម​សេនីយ៍ទោ​ សេង ធារិន អញ្ចើញចុះ​ត្រួត​ពិនិត្យ កង​កម្លាំង​អន្ត​រាគមន៍ របស់កងព​លតូច​ថ្មើរជើ​ងលេខ៥១ តម្លើងរោងតង់ចល័ត សម្រាប់ជួយ​សង្គ្រោះ​ប្រជាពលរ​ដ្ឋ ដែលរង​គ្រោះដោ​យទឹក​ជំនន់ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3866 នាក់
ម្សិលមិញ :
25754 នាក់
សប្តាហ៍នេះ :
44867 នាក់
ខែនេះ :
123863 នាក់
3 ខែនេះ :
334819 នាក់
សរុប :
3433356 នាក់