ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងស្រុកបន្ទាយស្រីត្រូវបានឧកញ៉ាមានលុយនិងមានអំណាចកំពុងតែធ្វើឯកសារក្លែងក្លាយជាមួយសមត្ថកិច្ចមូលដ្ឋានដើម្បីយកដីពុះលក់
Mi,01 Januar 2020 (Time 04:38 )
ដោយ ៖ កញ្ញារស្មី (ចំនួនអ្នកអាន: 488នាក់)


ខេត្តសៀមរាប:ប្រជាពលរដ្ឋមូលដ្ឋានដែលរស់នៅក្នុងភូមិ រំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានលើកឡើងថាមានឧកញ៉ាជាច្រើនរូបបានរត់ការរៀបចំឯកសារក្លែងក្លាយជាមួយសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋានដើម្បីលាទទីយកដីរបស់គាត់លក់ចែកគ្នាធ្វើមានធ្វើបាន។
ជាក់ស្ដែងប្រជាពលរដ្ឋមួយគ្រួសារគឺមានឈ្មោះម៉ោញ អំ បានលើកឡើងថាដីរបស់គាត់មានចំនួន ១៣ ហិតាដែលមានទីតាំងស្ថិតនៅក្នុងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រីខេត្តសៀមរាប គឺត្រូវបានឈ្មួញកណ្ដាលឈ្មោះ សាត រ៉ម បានលួចយកប្លង់ដីរបស់គាត់យកទៅលក់ឲ្យឧកញ៉ាស្រីម្នាក់រស់នៅក្នុងខេត្តសៀមរាប។លោក ម៉ោញ អំ បានបន្តទៀតថារហូតមកដល់ពេលនេះសមត្ថកិច្ចស្រុកបន្ទាយស្រី នៅមិនទាន់ដោះស្រាយរកយុត្តិធម៌ ជូនគាត់នៅឡើយទេ?លោកបានបញ្ជាក់ទៀតថាបច្ចុប្បន្ន នេះដីរបស់គាត់គឺត្រូវបានឈ្មួញជាឧកញ៉ា ដែលមានអំណាចត្រូវរ៉ូវគ្នាជាមួយ សមត្ថកិច្ចមូលដ្ឋាន បានប្រើគ្រឿងចក្រឈូសឆាយបានដោយសេរី។លោកម៉ោញ អំ បានបញ្ជាក់ទៀតថាដីរបស់គាត់មានចំនួន ១៣ ហិកតានោះគឺមានទីតាំងស្ថិតក្នុងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ក៏ប៉ុន្តែត្រូវបាន លោក សាត រ៉ម បានលួចយកប្លង់ហើយឱ្យសមត្ថកិច្ច មូលដ្ឋានក្នុងឃុំខ្នារសណ្ដាយជាអ្នកស៊ីញ៉េនិងក្លែងឯកសារលក់ទៅឲ្យលោកឧកញ៉ានោះទៅវិញ។មិនតែប៉ុណ្ណោះនៅក្នុងបរិវេណដីនោះគឺមានត្រពាំងបុរាណ១សម្រាប់រក្សាទឹកដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់គឺត្រូវបានឈ្មួញប្រើគ្រឿងចក្រលប់យកទាំងស្រុង។

ដូច្នេះហើយទើបក្រុមគ្រួសាររបស់លោកម៉ោញ អំបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរមូលដ្ឋានក្នុងស្រុកបន្ទាយស្រីជាពិសេសអាជ្ញាធរខេត្តសៀមរាបក៏ដូចជាសាលាដំបូងខេត្តសៀមរាបដើម្បីជួយអន្តរាគមន៍មកលើក្រុមគ្រួសារគាត់ជាបន្ទាន់ផង។
សូមបញ្ជាក់ផងដែរថាករណីឈ្មួញជាឧកញ៉ាមានអំណាចដែលបានរត់ការក្លែងឯកសារដើម្បីយកដីរបស់ប្រជាពលរដ្ឋខាងលើនេះលក់នោះអ្នកយកព័ត៌មានយើងបានធ្វើបទសម្ភាសជាមួយសមត្ថកិច្ចមូលដ្ឋានមួយចំនួននៅក្នុងស្រុកបន្ទាយស្រីដែរក៏ប៉ុន្តែសមត្ថកិច្ចនោះបានឆ្លើយដាក់គ្នាទៅវិញ។

ចំណែកឯលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ធ្លាប់បានប្រាប់តាមទូរស័ព្ទថាគាត់នឹងជួយធ្វើអន្តរាគមន៍ រឿងហ្នឹងហើយហាមមិនឲ្យគ្រឿងចក្រលប់លើត្រពាំងបុរាណនោះឡើយក៏ប៉ុន្តែរហូតមកដល់ពេលនេះគ្រឿងចក្ររបស់លោកឧកញ៉ានោះកំពុងតែចាក់ដីលុបត្រពាំងជិតបានសម្រេចហេីយ។ទន្ទឹមនឹងនោះដែរប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងតែអស់ជំនឿទៅលើអភិបាលស្រុករូបនេះហើយក៏បានលើកឡើងទៀតថាសង្ស័យលោកអភិបាលស្រុករូបនេះ ត្រូវគ្នាជាមួយលោកឧកញ៉ានោះហើយទើបបណ្ដាល ឱ្យលោកឧកញ៉ា និងអ្នកមានអំណាចធ្វើអ្វីៗបានតាមតែអំពើចិត្ត ក្នុងស្រុកបន្ទាយស្រី?៕ដោយកញ្ញារស្មី

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
772 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
22102 នាក់
ខែនេះ :
124452 នាក់
3 ខែនេះ :
349117 នាក់
សរុប :
1889020 នាក់