រណ្ដៅជីកអាម៌ដី ដ៍ធំមួយកន្លែង នៅស្រុខ្សាច់កណ្តាល ដឹកយ៉ាង អនាធិបតេយ្យបំផុត
កណ្តាល:ទីតំាងរណ្ដៅដីដ៍ធំមួយកន្លែង នៅស្រុកខ្សាច់កណ្តាល ដឹកយ៉ាងគគ្រឹកគគ្រេង ដោយគេសង្ស័យថាគ្នានច្បាប់អនុញ្ញាតចេញពីក្រសួងរ៉ែថាមពលនៅឡេីយទេ។ សូម្បីតែអាជ្ញាធរភូមិ ឃុំក្រុមប្រឹក្សា ក៍គាត់មិនបានដឹងដែរ ប្រហែលជាខ្សែធំហើយមើលទៅ ដឹកបានយ៉ាងរំភើយដោយគ្មានខ្លាចញញើត អាជ្ញាធរភូមិ ឃុំហ្នឹងលោកអភិបាលស្រុកខ្សាច់កណ្ដាលសោះ ឡានដឹកដីអនាធិបតេយ្យមួយនេះ ដែលមានទីតំាងសិត្ថនៅចំណុច ទួលបាមីអ្នកតាស្រះគាំ ស្ថិតនៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ប្រជាពលរដ្ឋកំពុងតែព្រួយបារម្ភយ៉ាងខ្លាំង នៅការបាក់ស្រុតប្រេះស្រាំ នៅក្លោងទ្វារកន្លែងអ្នកតាស្រគាំ ពីព្រោះឡានដឹកដីខ្នាតធំអាចម៍ដីពេញឡាន បើកទៅវិញទៅមកយូរៗទៅនិងប្រេះស្រាំជាមិនខានប្រជាពលរដ្ឋដែលគាត់រស់នៅជុំវិញទីតាំងរណ្ដៅដី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលគាត់ ប្រកបមុខរបរធ្វើស្រែចំការនៅទីនោះ មានការធុញរអ៊ូរទាំង រឿងដីហុយបណ្ដាលអោយខូចសុខភាព។
ម្យ៉ាងទៀតប្រជាពលរដ្ឋគាត់សំណូមពរដល់លោកអភិបាលស្រុក ខ្សាច់កណ្ដាលក៍ដូចជាសមត្ថកិច្ចពាក់ព័ន្ធ សូមមានវិធានការនិងចំណាត់ការចំពោះម្ចាស់ទីតាំងរណ្ដៅដី ដឹកយ៉ាងគគ្រឹកគគ្រេងនេះផង ។ដោយ:សហការី