សត្វក្រួច ជាង១តោន លួចដឹកចូលជាច្រេីន ដងពីវៀតណាម ត្រូវបាន សមត្ថកិច្ចបង្ក្រាប
ភ្នំពេញ៖ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានស្ទាក់បង្ក្រាបរថយន្តមួយគ្រឿងដែលដឹកសត្វក្រួច ចំនួន៥០កេស ទម្ងន់១តោនកន្លះ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដឹកពីប្រទេសវៀតណាម ។
ប្រភព បានបន្តថា រថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣,៥តោន ពាក់ស្លាកលេខកំពត 3A-0970 ដឹកសត្វក្រួច ចំនួន៥០កេសស្មើនឹង១,៥០០គីឡូក្រាម ។
រថយន្តមួយនេះបានដឹកចេញមកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាតាមច្រកព្រែកចាក ខេត្តកំពត ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិត អនុញ្ញាត
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕