ជនបង្ករម្នាក់ ឧស្សាហ៍ចេញគប់កញ្ចក់ ឡានអ្នក ធ្វេីដំណេីរ តាមផ្លូវពេលយប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
កំពង់ធំ: កាលពីថ្ងៃទី០៥ខែតុលាឆ្នាំ២០២០វេលាម៉ោង២០និង៣០នាទីកម្លាំងនគរបាលនៃអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឬស្សីឃាត់ខ្លួនជនបង្ករម្នាក់បន្ទាប់ពីធ្វើសកម្មភាពយកដំបងគប់ទៅលើកញ្ចក់រថយន្តរបស់អ្នកធ្វេីដំណេីរឆ្លងកាត់ពីខេត្តកំពង់ធំទៅខេត្តព្រះវិហារនៅចំណុចលក់ក្រឡានផ្លូវជាតិលេខ៦២ស្ថិតក្នុងភូមិវល្លិ៍យាវឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។រថយន្ដនោះម៉ាកដូចខាងក្រោម
១.ម៉ាកហ៊ីយន្តដាយប៉ែន (បែកកញ្ចក់មុខ)
២.ម៉ាកកូរ៉ូណា (បែកកញ្ចក់មុខ)
៣.ម៉ាកកាមរីហើម (បែកកញ្ចក់មុខ)
៤.ម៉ាក់ ០២ បាំង (បែកកញ្ចក់មើលក្រោយ)។
ករណីខាងលើនេះសមត្ថកិច្ចបាននាំខ្លួនជនបង្ករមកអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយនិងកំពុងធ្វើការស្រាវជ្រាវស្វែងរកក្រុមគ្រួសារដេីម្បីមកទទួលយកទៅលំនៅដ្ឋានវិញ៕ដោយ:សហការី