អាជ្ញាធរខេត្តមណ្ឌលគិរី បានព្រលែងកូនត្រីពូជចំនួនពីប្រភេទសរុបចំនួន ៣០.០០០កូន ចូលទៅក្នុងបឹងធម្មជាតិ១កន្លែង ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ២០១៩
មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្វពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ២០១៩ ក្រោមអធិបតីឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត។
ក្នុងនោះដែរ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង៤០០នាក់ ដែលប្រព្រឹត្តទៅនៅស្រះជម្រកត្រីសហគមន៍ទំនប់អូរណំ ក្នុងភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។ដោយសហការី