ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
កម្លាំងចម្រុះ របស់សាលាខេត្តសៀមរាបចុះបង្ក្រាប បទល្មើសជលផល ដោយរឹបអូស និងដុតបំផ្លាញ សាច់មងរ៉ាវ ប្រវែង១១ ០០០ម៉ែត្រ ចំរឹង៦៨០០ដើម និងក្បាលបរជាច្រើនទៀត
Mon,01 July 2019 (Time 03:38 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 406នាក់)


ខេត្តសៀមរាប: កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កម្លាំងចម្រុះរួមមាន លោក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ និងអ្នកពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង។

លទ្ធផលនៃការបើកយុទ្ធនាការនាព្រឹកនេះ សមត្ថកិច្ច បានរឹបអូស និងដុតបំផ្លាញនូវ៖
១. សាច់មងរ៉ាវ ប្រវែងប្រមាណ ១១ ០០០ម៉ែត្រ
២. បង្គោលចំរឹង ចំនួន ៦៨០០ដើម
៣. ក្បាលបរ ចំនួន ១៥ក្បាលបរ

ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យកំលាំងជំនាញពាក់ព័ន្ធរៀបចំផែនការចុះបង្រ្កាបបទល្មើសជលផលជាប់ជាប្រចាំនិងណែនាំឲ្យសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបង្កើនការអប់រំនិងការណែនាំ ដល់ប្រជាពលរដ្ឋមិនអោយនេសាទល្មើសច្បាប់កំណត់ក្នុងរដូវបិទនេសាទ។

សូមបញ្ជាក់ថា ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​​ រុក្ខាប្រមាញ់និងនេសាទ ​បាន​ប្រកាស​អំពី​រដូវបិទ​នេសាទ​​សម្រាប់ឆ្នាំ​២០១៩នេះ គឺនឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី១ខែ​មិថុនា រហូតដល់ថ្ងៃទី​៣០ខែ​កញ្ញា​។សហការី

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
652 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
21982 នាក់
ខែនេះ :
124332 នាក់
3 ខែនេះ :
348997 នាក់
សរុប :
1888900 នាក់