ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
លោកវរ​សេនីយ៍ឯក ង៉ែត ព្រឿង យោធាភូមិភាគ៥ ​តំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រ​ បើកដៃ អោយកូនចៅរ​បស់ខ្លួន ឃុបឃិតគ្នា ជាមួយមេខ្យល់ នាំពលករ​ឆ្លងដែន ខុសច្បាប់តាមតែអំពើចិត្ត
Sun,26 May 2019 (Time 09:43 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 365នាក់)


ខេត្តបន្ទាយមានជ័យ៖មន្ត្រីដែលធ្វើការនៅតាមច្រកខ្សែក្រវ៉ាត់ព្រំដែន កម្ពុជាថៃបានឲ្យដឹងដែរថា លោ​កវរសេនីយ៍ឯក ង៉ែត ព្រឿង​ បានបើកដៃឲ្យទំនិញឆ្លងដែនខុសច្បាប់និង រួមទាំងមេខ្យល់នាំ​ពលក​រឆ្លង​ដែនខុសច្បាប់ទៅប្រទេសថៃយ៉ាងអាណាធិបតេយ្យបំផុត។

ផ្ទុយស្រឡះពីរាជរដ្ឋាភិបាលកំ​ពុងតែ យកចិត្តទុកដាក់ ចំពោះសុវត្តិភាព ពលករចំណាកស្រុក ចំណែកលោកវរសេនីយ៍ឯក ង៉ែត ព្រឿង បែរជាមិនគិត ពីសុវត្តិភាព ពលករចំណាកស្រុក គិតតែពីលុយដាក់ ហោប៉ៅតែប៉ុណ្ណោះ។

ថ្មីៗនេះត្រូវបាន គេរាយការណ៍ថានៅក្នុងច្រកភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យដែលគ្រប់គ្រងដោយ លោកវរសេនីយ៍ឯក ង៉ែត ព្រឿង យោធាភូមិភាគ៥ តំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រ បានបើកដៃ អោយកូនចៅរបស់ខ្លួន ឃុបឃិតគ្នា ជាមួយមេខ្យល់ នាំពលករ ឆ្លងដែនដោយខុសច្បាប់ មានទាំងរថយន្តសេរីទំនើប ថែមទាំងមានរថយន្តតាក់ស៊ី​ ក្នុងនោះក៏មាន​មន្រ្តីរាជការ បានចូលទៅដឹក ពលករចេញឬចូល ក្នុង១ថ្ងៃៗ យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្វល់​ពីអ្វីទាំងអស់។
             ប្រភពខាងលើបានបញ្ជាក់ទៀតថាទំនិញគេចពន្ធស្ទើរគ្រប់មុខរួមទាំងទំនិញខុសកម្មសិទ្ធិបញ្ញាត្រូវបានលោកវរសេនីយ៍ឯកង៉ែតព្រឿងបើកដៃឲ្យ ក្រុមឈ្មួញធំៗធ្វើចរាចរណ៍ ឆ្លងដែនតាមតែអំ​ពើចិត្តមិន​តែប៉ុណ្ណោះលោកវរសេនីយ៍ឯ​ករូបនេះបានប្រើអំណាចរបស់ខ្លួន​គាបយកប្រាក់ពីឈ្មួញ​តូចតាច​និងតម្រូវឲ្យបង់ប្រាក់ជាកំណត់។
             ប្រភពដែលស្និទ្ធនឹងលោកវរសេនីយ៍ឯកង៉ែតព្រឿងដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងដែរថាលោកង៉ែតព្រឿងបានលាតទីយ៉ាងវែងអន្លាយដើម្បីក្ដោបក្ដាប់សេដ្ឋកិច្ចប្រមូលយកប្រាក់ពីអ្នករកស៊ីដឹកទំនិញខុសច្បាប់ជាពិសេសប្រមូលប្រាក់ពីមេខ្យល់ដែលនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃយ៉ាងបែបពុករលួយបំផុត។ប្រភពខាងលើបានបន្តទៀតថា​ដោយសារតែលោកវរសេនីយ៍ឯក ង៉ែត ព្រឿង ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តដូចសព្វថ្ងៃនេះបានគឺដោយសារមានមេធំៗនៅខាងលើចាំជួយជ្រោមជ្រែងនៅពីក្រោយខ្នងដូច្នេះហើយទើបបណ្ដាលឲ្យលោកវរសេនីយ៍ឯករូបនេះហ៊ានអួតអាងយ៉ាងក្រអឺតក្រទមបំផុត។
             ដោយសារតែស៊ូទ្រាំទៅមុខទៀតលេងបានទើបក្រុមអាជីវករដែលដឹកទំនិញខ្នាតតូចរបៀបលក្ខណៈគ្រួសារបានកេីតទុកមិនសុខចិត្តនិងស្នើសុំដល់ថ្នាក់លើដើម្បីចាត់វិធានការទៅលើលោកវរសេនីយ៍ឯកង៉ែតព្រឿងដែលបានធ្វើការគាបយកប្រាក់ពីពួកគាត់យ៉ាងធ្ងន់ធ្ងរជាទីបំផុត។និងសូមអំពាវនាវស្នើសុំដល់រដ្ឋមន្ត្រីអោមយិនទៀងដែលជាអង្គភាពប្រឆាំងអំពើពុករលួយគួរតែស៊ើបអង្កេតនៅលោកវរសេនីយ៍ឯកង៉ែតរឿងនេះផង។
            លោកវិរៈសេនីយ៍ឯកង៉ែតព្រឿងមិនអាចសុំការបកស្រាយបានទេជុំវិញការដែររងការរិះគន់ចំៗថាបានបើកដៃអោយពលករឆ្លងដែនខុសច្បាប់និងទំនិញខុសច្បាប់ជាច្រើនទៀតដែលឈ្មួញធ្វើចរាចរក្នុងទឹកដី ខ្សែក្រវ៉ាត់កម្ពុជាថៃដែលស្ថិតនៅក្នុងភូមិក្ដិបថ្មឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យដោយទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល?៕ដោយកញ្ញារស្មី

ព័ត៌មានគួរចាប់អារម្មណ៍

បើក ត្រាក់ទ័រភ្ជួរដី ចំការប៉ះចំគ្រាប់ មីនតោនផ្ទុះស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្រ្តាក់ បានវាយប្រហារ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១ខ្នងផ្ទះ រងរបួសធ្ងន់២នាក់ ស្លាប់គោ២ក្បាលនៅស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ខេត្តឧត្តរមានជ័ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យឯកទេសចិនផ្សព្វផ្សាយស្តីពីការបង្ការអប់រំគ្រប់គ្រងជំងឺឆ្លងកូវីដ( covid-19) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃ មានប្លង់កម្មសិទ្ធិ មានវាសនាទៅយ៉ាងណា?ក្រោយពីមានកម្លាំងចម្រុះឃាត់គ្រឿងចក្រឈូសឆាយ ដីព្រៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុក ក្រឡាញ់បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធ ស្ដីពីការ សំអាតអនាម័យ (កញ្ញារស្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
724 នាក់
ម្សិលមិញ :
3968 នាក់
សប្តាហ៍នេះ :
22054 នាក់
ខែនេះ :
124404 នាក់
3 ខែនេះ :
349069 នាក់
សរុប :
1888972 នាក់