លោលោក យី ថុល ប្រធានការិយាល័យគយ និងរដ្ធាករច្រក ព្រែកចាកប្រមូល យកប្រាក់ពីឈ្មួញ រកស៊ីគេចពន្ធ បែបពុករលួយបំផុត
ខេត្តកំពត៖មន្រ្តីដែលធ្វើការនៅច្រកទ្វារអន្តរជាតិព្រែកចាក បានបន្តឲ្យដឹងថា៖ចាប់តាំងពីលោក យី ថុល មក កាន់តំណែងជា ប្រធានការិយាល័យគយ ច្រកព្រែកចាក មួយរយៈពេលនេះសោះ បែរជាល្បីល្បាញខាង ប្រព្រឹត្តអំពើពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺរឿងអាស្រូវពុករលួយ របស់លោក យី ថុល មេគយ ច្រកព្រែកចាក ត្រូវបានបើកកកាយជាបន្តបន្ទាប់ ជាសាធារណៈក៏ប៉ុន្តែថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ ក៏ដូចជាលោកគុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បែរជាទុកឲលោក យី ថុល ធ្វើអ្វីៗតាមអំពើចិត្ត។
ដូច្នេះហើយទើបមាន សេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើប អង្កេតទៅលើ រឿងអាស្រូវពុករលួយរបស់លោក យី ថុល ខ្លះផងដើម្បីកុំឲ្យមន្ត្រីគយរូបនេះ ធ្វើអ្វីៗតាមអំពើចិត្ត ប្រសិនបើគ្មានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទេនោះ គឺលោក យី ថុល ប្រធានការិយាល័យគយ ច្រកព្រែកចាកដែលមានការឃុបឃិតបើកដៃពីសំណាក់ លោក ហេង សំបូរ មេគយខេត្តកំពតប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយកាន់ តែខ្លាំងឡើងៗ។
រឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារ អន្តរជាតិព្រែកចាក ព្រមទាំងបក្ខពួកត្រូវបានបើកកកាយ ជាបន្តបន្ទាប់ព្រោះលោក យី ថុល ប្រើតួនាទីនិងអំណាច របស់ខ្លួនប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។
ក្រុមឈ្មួញនិងអាជីវករមួយចំនួនដែលនាំចូលទំនិញពីស្រុក យួនតាមច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា៖ចាប់តាំងពី លោក យី ថុល មកធ្វើជាប្រធា នការិយាល័យគយច្រកព្រែកចាក គឺលោក យី ថុល ព្រមទាំងបក្ខពួកឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីឡើយ។
ប៉ុន្តែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗ ក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ដូច្នេះហើយទើបលោក យី ថុល បន្តប្រើតួនាទីនិងអំណាច របស់ខ្លួនប្រព្រឹត្តអំពើពុករលួយ យ៉ាងងងើលធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់វិធាន ការកែទ ម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយ។
ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវជាច្រើនដងស្នើសុំឲ្យរដ្ឋមន្ត្រីលោក អូន ព័ន្ធមុនីរ័ត្ន ក៏ដូចជាលោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដែលមានតួនាទីជាប្រធានប្រឆាំងអំពើពុករលួយ ដើម្បីធ្វើអន្តរាគមន៍ចុះទប់ស្កាត់រាល់ទង្វើរបស់លោក យី ថុល និងបក្ខពួករបស់ខ្លួននិងចាត់វិធានការអោយបានទាន់ហេតុការណ៍ដើម្បី កុំឲ្យមានបទល្មើសពុករលួយកើតឡើងជាបន្តបន្ទាប់។
ពាក់ពន្ធ័និងការលើកឡើងខាងលើនេះដែរអ្នកយកព័ត៌មាន យុវជនថ្មី យើងពុំអាចសុំធ្វើការបកស្រាយពីលោក យី ថុល បានទេដោយទូរស័ព្ទចូលគ្មានអ្នកទទួល?៕ដោយកញ្ញារស្មី